ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរសាទរ! ​​​ប្រជាពលរដ្ឋ​ភូមិ​ចុង​ព្រែក, ចុង​ព្រែក​​​១​ ទទួល​បាន​ផ្លូវ​ចាក់​ក្រាល​បេតុង​ដ៏​ល្អ​ស្អាត​ពី​អាជ្ញាធរ

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ បាន​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​ព្រែក​​ និងចុងព្រែក១​ សង្កាត់​ព្រែក​ឯង ដែល​ទទួល​បាន​ផ្លូវ​ចាក់​ក្រាក​បេតុង​ដ៏​ល្អ​ស្អាត​ពី​អាជ្ញាធរ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​៥​ ខែ​វិច្ឆិកា​នេះ​ ខណៈ​ពេលដែល​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ចុះទៅ​ពិនិត្យមើល​គុណភាព​ផ្លូវ​ចាក់​ក្រាល​បេតុង​ស្ថិតនៅ​ភូមិចុង​ព្រែក និងភូមិចុងព្រែក​​​១​ បាន​ចេញមក​ទទួល​ស្វាគមន៍​ដល់​លោក​អភិបាលខណ្ឌ​ដោយ​ម្នាក់ៗ​សំដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ព្រោះ​ទទួលបាន​ផ្លូវ​ចាក់​ក្រាល​បេតុង​ដ៏​ល្អ​ស្អាត​ដែល​ពួកគាត់​មិន​ធ្លាប់មាន​តាំងពី​ដូនតា​មក​នោះ​។​

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​ថ្ងៃនេះ​ពួកគាត់​ដែល​រស់នៅ​ក្នុង​ភូមិ​ចុងព្រែក, ភូមិ​ចុង​ព្រែក១ ​​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខ​ណ្ឌ​ច្បារអំពៅ​ទាំងអស់ បាន​សំដែង​នូវ​ក្តី​រីករាយ​ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​និង​សាលា​រាជធានី​ភ្នំពេញ​ បាន​ចំណាយ​ថវិកា​ស្ថាបនា​ផ្លូវ​ខាង​លើ​នេះ​ សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ ​និង​អ្នកដំណើរ​ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​ងាយស្រួល​ មិន​លំបាក​ដូច​ពីមុនមក។ដូច្នេះហើយ​ពេល​បានឃើញ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ អញ្ជើញ​ចុះមក​ពិនិត្យ​មើលផ្លូវ​នាពេលនេះ ​ធ្វើ​ឲ្យ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ នាំគ្នា​ចេញពី​លំនៅដ្ឋាន​មក​ទទួល​ស្វាគមន៍​លោក​អភិបាលខណ្ឌ​ដោយ​ផ្ទាល់​ ដើម្បី​ពី​ទឹកចិត្ត​គោរព​និង​កោត​សរសើរ​ដល់​លោក​ អភិបាលខណ្ឌ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ​លោក​ចេង មុនី​រ៉ា បាន​សំដែង​នូវ​ភាព​ស្និទ្ធស្នាល ខណៈ​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ស្ទុះ​មក​ឱប​រឹត​លោក​អភិបាលខណ្ឌ​ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ត​ចេញពី​បេះដូង ពុំ​មែន​ជា​សំដែង​ឲ្យ​ល្អមើល​នោះទេ។

លោក​ចេង មុនី​រ៉ា បានបញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ថា ​ការស្ថាបនា​ផ្លូវ​ជូន​បងប្អូន​គឺ​ពុំមែន​ធ្វើ​តែមួយ​ខ្សែ​នោះទេ នៅ​មាន​ជា​បន្តបន្ទាប់​រហូតដល់​អស់​ផ្លូវ​ដី​​ ហើយ​ផ្លូវ​ ដែល​ស្ថាបនា​រួចរាល់​នោះ ​នឹង​បន្ត​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​គ្រប់​ផ្លូវ​ទាំងអស់​ទូទាំង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114