ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរ​សាទរ​! ​ខេត្តបន្ទាយ​មាន​ជ័យ​​គ្រោង​ដាក់​ឱ្យដំណើរ​​ការ​ឡាន​ក្រុង​សាធារណៈ​​​ ក្នុងពេល​ឆាប់​ៗ​នេះ​

ដើម្បីបង្កភាពងាយស្រួលដល់​ប្រជាពលរដ្ឋ​ រដ្ឋបាល​​ខេត្ត​បន្ទាយ​​មាន​ជ័យ ​​គ្រោង​ដាក់​ឱ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​សាធារណៈ​​តភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែត​ ឆ្ពោះ​ទៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ពេល​ឆាប់​ៗ​នេះ​​។ លោក​ អុំ រាត្រី បាន​​អភិបាល​​ខេត្ត​បន្ទាយ​​បាន​​ថ្លែង​ថា​ ខេត្ត​បាន​សម្រេច ឲ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​សាធារណៈ​ ២០​​នាទី​​ម្ដង​ ដែល​តភ្ជាប់​ចរាចរណ៍​ប្រជុំ​ជន​ទាំង​ពី​រ ​ប្រើ​ប្រាស់​មុន​គេ​បង្អស់​ ​បន្ទាប់​ពី​ក្រុង​ភ្នំពេញ​ ​ដោយ​ផ្ដល់​ជួន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​រយៈ​ពេល ៣ខែ។ ​គោល​បំណង​​នៃ​​ការ​ដាក់​ឱ្យ​ដំណើរ​នេះ​ គឺ​សម្រួល​ការ​​ធ្វើដំណើរ​ កាត់​បន្ថយ​ការ​ចំណាយ ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ភាព​ល្អ​ប្រសើរ។


លោក​ថា​ សេវា​រថយន្តក្រុង​ខាង​លើ​នេះ​ទទួល​បាន​ការឧបត្ថម្ភ គាំទ្រ​ពី​​​​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ជាមួយ​នឹង​​រថយន្ត​ ១៥​​ ​គ្រឿង​ និង​​​អាច​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២០។ ​​​ជំហាន​បន្ទាប់​នឹង​​​អាច​ដាក់​ឱ្យ​ដំណើរ​ការ​ពី​ក្រុង​ប៉ោយ​ប៉ែត​ឆ្ពោះ​​មក​​ក្រុង​សិរីសោភ័ណ​បន្ថែម​​ទៀត​។ លោក​បាន​គាំទ្រ​ទាំង​ស្រុង​ចំពោះ​​គម្រោង​រថយន្ត​ក្រុង​នេះ​ និង​បាន​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​សេវា​នេះ​ទាំង​អស់​គ្នា​។ ការ​ធ្វើ​ដំណើរ​ពីក្រុង​ប៉ោយ​ប៉ែត ទៅ​ស្រុក​ម៉ាឡៃ​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​។ ​ទីតាំង​ចំណត​បាន​​រៀបចំរួច​ជាស្រេច​ហើយ​ ​អាច​ដំណើរ​ការ​អាច​​ដើម​ឆ្នាំ​ក្រោយ​នេះ​។

នេះគឺជា​ដំណឹងល្អ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយ​មាន​ជ័យ​ ពិសេស​​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត និង​ស្រុក​ម៉ាឡៃ​ ប្រសិនចង់​ធ្វើ​ដំណើរ​ទៅ​កាន់​គោ​លដៅណា​មួយ​​នឹង​មិន​អស់ថវិកា​ឡើយ៕