អភិបាលខណ្ឌ​ទួលគោក ​ជំរុញ​ឲ្យ​អាជ្ញា​ធរ ចុះ​ពិនិត្យ​ក្លឹប​កំសាន្ត​និង​កន្លែង​សប្បាយភាព​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩
BREAKING NEWS
Search

អភិបាលខណ្ឌ​ទួលគោក ​ជំរុញ​ឲ្យ​អាជ្ញា​ធរ ចុះ​ពិនិត្យ​ក្លឹប​កំសាន្ត​និង​កន្លែង​សប្បាយភាព​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក ​លោក​ឯក ឃុន​ដឿ​ន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចុះ​ពិនិត្យ​ជាប្រចាំ​នៅតាម​បណ្ដា​ក្លឹប​កំសាន្ត​និង​កន្លែង​សប្បាយភាព​នានា ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​បង្ការ​និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បើទោះបី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១២២​នាក់ ហើយ​មកដល់ពេលនេះ​បាន​ឆ្លង​២​នាក់​បន្ថែមទៀត​នោះ​។

ការជំរុញ​បែបនេះ​ របស់​លោក​អភិបាលខណ្ឌ​ទួលគោក បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៩​ខែឧសភា​ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១២​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ក្រោម​វត្តមាន​លោកស្រី​ញ៉ែម មុំ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​ស្តីទី​និង​លោក​ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក នៅ​សាលាខណ្ឌ​ទួលគោក។

លោក​ឯក ឃុន​ដឿ​ន​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កន្លងមក​នេះ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល យើង​អនុវត្ត​បាន​ល្អ​ប្រសើរ និង​បាន​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ​-១៩​នេះ​ បាន​សះជា​ស្បើយ​ទាំង​១២២​នាក់ តែ​មកដល់ពេលនេះ​គឺ​មាន​២​នាក់​ផ្សេងទៀត បាន​ឆ្លង​នូវ​ជំងឺ​កូ​វី​-១៩​នេះ​។​ ដូច្នេះ​ទេ​តម្រូវ​ឲ្យ​យើង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពិសេស​ការ​ស្នាក់នៅ​របស់​ជនបរទេស​និង​ខ្មែរ​មកពី​ក្រៅប្រទេស។

លោក​ឯក ឃុន​ដឿ​ន បាន​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ពី​ការអប់រំ សំអាត អនាម័យ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ ​ជាង​នេះទៅ​ទៀត ក្នុងនាម​អាជ្ញាធរ​ត្រូវ​ចុះ​ពិនិត្យ​ជាប្រចាំ​នៅតាម​បណ្ដាល កន្លែង​សប្បាយភាព​នានា ពិសេស​ក្លឹប​កំសាន្ត ខារ៉ាអូខេ​ជាដើម ពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​ក្លឹប​កម្សាន្ត​ និង ​កន្លែង​សប្បាយ​នោះ​បើក​ដំណើរការ​នោះ​ទេ ព្រោះ​ជា​កន្សែង បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រីក​រាល​ដា​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។

ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​មូលដ្ឋាន​លោក​ឯក ឃុន​ដឿ​ន​ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដើម្បី​ដឹង​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​និង​វាយតម្លៃ​ឲ្យ​ចំ​គោលដៅ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រភេទ​១​និង​ប្រភេទ​២ ហើយ​បើ​តាម​ការវាយតម្លៃ​រប​ស់​ថ្នាក់​ជាតិ ប្រជាពលរដ្ឋ​ក្រីក្រ ត្រូវ​បាន​គេ​វាយតម្លៃ​រហូតដល់​១០០​ចំណុច។ ដូច្នេះ​ទេ​បញ្ហា​នេះ លោក​ជំរុញ​ឲ្យ អាជ្ញាធរ​យើង​ធ្វើការ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​អំពី​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ក្រីក្រ បើ​យើង​កំណត់​បាន​ច្បាស់ គឺ​យើង​បាន​ជួយ​ទៅដល់​រាជរដ្ឋាភិបាល​យើង​ហើយ ខណៈ​ដែល​រាជរដ្ឋាភិបាល​មាន​គម្រោង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ផ្តល់​ជា​ប្រាក់​ប្រចាំខែ​នា​ពេល​ខាងមុខនេះ​៕
ស្រីរ័ត្ន

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114