អភិបាលខេត្ត​ ប្រជុំ​ពិភាក្សា​ សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​កោះ ថ្ម​ប៉ប្រះ​ទឹក​ និង​ថ្ម​ដុះ​ក្នុង​ខេត្ត​កំពត
BREAKING NEWS
Search

អភិបាលខេត្ត​ ប្រជុំ​ពិភាក្សា​ សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​កោះ ថ្ម​ប៉ប្រះ​ទឹក​ និង​ថ្ម​ដុះ​ក្នុង​ខេត្ត​កំពត

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០២ ខែមិថុនា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ ដើម្បី​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។

កិច្ចប្រជុំ​នេះ​ក៏​មាន​ការ​ចូល​រួ​មពី លោក​អភិបាលរង​ខេត្ត កងកម្លាំង​ការពារ​ព្រំដែន​សមុទ្រ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ។

តាម​របាយការណ៍ និង​បទ​បង្ហាញ​របស់​លោក ដា​ញ់ សារី ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត បាន​ឲ្យ​ដឹង​ថា ខេត្តកំពត​ពិតជា​មាន​កោះ​ចំនួន ០៣​ពិតមែន តាម​ការស្រាវជ្រាវ​រាប់​ចំនួន​កោះ ថ្មដុះ និង​ថ្ម​ប៉​ប្រ៉ះ​ទឹក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត នៃ​កិច្ចសហការ​រវាង​ក្រុមការងារ​បច្ចេកទេស របស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ជាមួយ​អាជ្ញាធរ​ខេត្តកំពត ដែល​ក្នុង​នោះ​កោះសេះ និង​កោះ​គី ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​រពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​ខេត្តកំពត មាន​ចំងាយ​ប្រហែល ២២​គីឡូម៉ែត្រ ពី​ព្រំប្រទល់​ឆ្នេរ​ត្រពាំង​រពៅ ជាប់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​កោះត្រ​ង៉ោ​ល ស្ថិត​នៅ​ក្នុង​ក្រុង​កំពត មាន​ចំងាយ​ប្រហែល ៨​គីឡូម៉ែត្រ​ពី​ឆ្នេរ​សង្កាត់​ត្រើយ​កោះ​។

ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ធ្វើ​ការវាស់វែង កំណត់​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់ នៃ​កោះ​ទាំង​៣​ខាងលើ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​៕
សេង ណា​រិ​ទ្ធ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114