អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០២៣

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០២៣។នេះបើតាម​​ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានឱ្យ លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ​នៅព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា​នេះ។

ក្នុងជំនួប លោក​រដ្ឋមន្រ្តី បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការជិតស្និតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយ ប្រទសចិនតែមួយ និងជាពិសេសបើទោះបី ក្នុងពេលប្រទេសចិនកំពុងមានជម្ងឺ COVID19 ក្តី រដ្ឋាភិបាលប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាការបញ្ជាក់នូវចំណងមិត្តភាពពិសេស ៉ ស្គាល់មិត្តល្អ ក្នងគ្រាលំបាក ៉។ ជាពិសេសឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានគួសបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កោក​រដ្ឋមន្រ្តី តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសារសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់។

លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) បានថ្លែងអំណរគុណ លោកបណ្ឌិតរដ្ឋមន្រ្តី បានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតិឱ្យ រូបលោក និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។ លោក លូ វី (Lu Wei) បានរាយការណ៏អំពីវឌ្ឍនភាពការងារថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្ល៉េះ​ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។ ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

លោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បាន​ជំរុញ​ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈម រកដំនោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើវន្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន។

ចុចអាន៖ ​ចម្កាទំពាំងបាយជូរ ១៤ ហិចតា​​ ក្នុង​ខេត្តកំពង់ស្ពឺ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ