BREAKING NEWS
Search

អាជ្ញាកណ្ដាល ​និង​គណៈកម្មការ​កីឡា​វាយ​កូន​បាល់​ថ្នាក់​ជាតិ ទទួល​លទ្ធផល​ល្អ​៧០%

វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​គណៈកម្មការ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​រសៀល​ថ្ងៃ​ទី​១៣​កុម្ភៈ បន្ទាប់ពី​បាន​ដំណើរ​ការសិក្សា​អស់​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​អគ្គលេខាធិការដ្ឋាន​សហ​ព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ក្រោម​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​២០១៩​។​

លោក ជា ពៅ អគ្គលេខាធិការ​រង​ នៃ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ឆ្លងកាត់​សិក្សា​វគ្គ​ខាងលើ​នេះ យើង​សម្លឹង​ឃើញថា សិក្ខាកាម​ទាំងអស់​ទទួលលទ្ធផល​ល្អ​ចំនួន​៧០​ភាគរយ ដូច្នេះ​ពួកគេ​អាច​ក្លាយជា​គណៈកម្មការ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០ ​ដែល​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃ​ទី​៤​ រហូតដល់​ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២០​។​

​លោក​បាន​បន្តថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២២​នាក់​ មកពី​៤​រាជធានី ខេត្ត​-​ក្រុង​រួមមាន ​រាជ​ធានី​ភ្នំពេញ ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង ​ខេត្ត​សៀមរាប បង្រៀន​ដោយ​គ្រូ​២​នាក់​ មកពី​ប្រទេស​ពី​អ៊ីរ៉ង់ លោក​Adel Borghei និង​ គ្រូ​ម្នាក់ទៀត​ជនជាតិ​ម៉ាឡេស៊ី គឺ​លោក Razmee Rawi៕



អត្ថបទ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114