BREAKING NEWS
Search

អាជ្ញាធរខណ្ឌដូនពេញលេងធម៌ ក្តៅ​​ចំពោះភោជនីយដ្ឋានមួយចំនួន ដែលមិនស្តាប់តាមការណែនាំ

ភ្នំពេញ៖រដ្ឋបាលខណ្ឌដូនពេញ នឹងចាត់វិធានការបិទអាជីវកម្មភោជនីដ្ឋានណា ដែលហ៊ានបើកនៅពេលរាត្រីល្មើសនឹងកិច្ចសន្យាអប់រំណែនាំរបស់អាជ្ញាធរនោះ។

ដោយអនុវត្តតាមគោលកាណ៍ ដឹកនាំរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌកាលពីរាត្រីថ្ងៃទី១៣ខែសីហាឆ្នាំ២០២០បាន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យតាមភោជនីយដ្ឋានជុំវិញ និងក្នុងផ្សារហ្គោលឌែនសូរិយាម៉ល និងខារ៉ាអូខេ និងរង្គសាល ក្នុងមូលដ្ឋានខណ្ឌ ជាលទ្ធផល៖ ម្ចាស់ភោជនីយដ្ឋានទាំងនោះពុំបានអនុវត្តតាមកិច្ចសន្យាអប់រំណែនាំរបស់ រដ្ឋបាលខណ្ឌដូនពេញ កន្លងមកនោះទេ ដោយពួកគាត់បានចាក់ភ្លេងឮខ្លាំងៗ បង្កអោយប៉ះពាល់ដល់អ្នកជិតខាងថែមទៀត។

ជាមួយគ្នានោះដែររដ្ឋបាលខណ្ឌដូនពេញ បានធ្វើកិច្ចសន្យាភោជនីយដ្ឋានចំនួន០៣ទីតាំង ស្ថិតនៅក្នុងផ្សារហ្គោលឌែនសូរិយាម៉ល ជាលើកចុងក្រោយ ក្នុងករណីម្ចាស់ទីតាំងខាងលើនៅតែមិនអនុវត្តតាមការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដោយ ដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មនេះ តែម្តង៕

អត្ថបទ៖ រស្មី