ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខេត្តសៀមរាប៖ មិន​មាន​​មនុស្ស​​ស្ថិត​នៅ​ក្រោម​គំនរថ្ម​បាក់​បែក​​ទៀត​​ទេ ​ប៉ុន្តែ​ប្រតិបត្តិការ​​កាយ​​នៅតែ​បន្ត​

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា​ គិត​ត្រឹម​ម៉ោង​ ១៧៖៥០ នាទី​​​ សមត្ថកិច្ច​ជម្រុះ​បាន​​ជួយ​ជន​រង​គ្រោះ​​​ក្នុង​​ហេតុការណ៍​បាក់​រលំ​អគារ​សាលា​ឆាន់​បាន​ ១៦ អង្គ/នាក់ (ព្រះ​សង្ឃ ២ អង្គ) និង​មាន​អ្នក​រង​របួស​ធ្ងន់​ចំនួន​ ៤ នាក់​ របួស​ស្រាល​ចំនួន​ ៩ អង្គ/ ​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។ មាន​អ្នក​ស្លាប់​ចំនួន​៣ នាក់​ ។

តាម​ការ​បញ្ជាក់​របស់​ក្រុម​ជាង និង​កម្លាំង​ប្រជា​ការពារ​ ដែល​បាន​ឈរ​ជើង និង​ឃើញ​ហេតុ​ការណ៍​​បាន​បញ្ជាក់​ថា មិន​មាន​​ចំនួន​ជន​រង​គ្រោះ​ទៀត​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ កម្លាំង​​ចម្រុះ​នៅ​តែ​បន្ត​​កាយ​គំនរ​​សំណង់​នៅ​ពេល​យប់​​បន្ត​ទៀត​ ដោយ​បន្ថែម​​កម្លាំង​រហូត​ទាល់​តែ​​អស់​ទាំង​ស្រុង​តែ​ម្តង​។

ករណី​បាក់​រលំ​សាលា​ឆាន់​​ នៅ​វត្ត​ប្រាសាទ​គោក​ចក ​សង្កាត់​គោក​ចក ​ក្រុង​សៀម​រាប​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​០២ ​ខែ​ធ្នូ ​ឆ្នាំ២០១៩​នេះ ដោយ​បាក់​ស្រុត​សាលា​ឆាន់​កម្ពស់​៨​ម៉ែត្រ ​ទំហំ​៣០​ម៉ែត្រ​ គុណ​២០ម៉ែត្រ ៕