BREAKING NEWS
Search

អាជ្ញាធរ​​​កំពុង​ស្វែង​រក​​ជន​​​ល្មើស​​ លួច​​កាប់​ដើម​គ្រញូង​​នៅ​តំបន់​អង្គរ

លោក​​ឡុង​ កុសល​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា​​បាន​ថ្លែង​ប្រាប់​​កម្ពុជា​ថ្មី​ថា​ សមត្ថកិច្ច​​កំពុង​​ស្រាវ​ជ្រាវ​ស្វែង​​រក​​ជន​ល្មើស​លួច​​កាប់​ដើម​គ្រញូង​​នៅ​តំបន់​អង្គរ កាល​ពី​​ថ្ងៃ​ទី​ ១១ ​ខែ​សីហា ឆ្នាំ ២០២០ ត្រង់​ចំណុច​គោក​បាខែង​ក្រុម​ទី​៦ ភូមិ​ត្រពាំង​សេះ​សង្កាត់​កោ​ក ចក​ក្រុង សៀមរាប។​​

លោក​ថា ​ករណី​នេះ​អាច​កើត​ឡើង​នៅ​ពេល​យប់​ស្ងាត់​ដែល​ពុំ​មាន​វត្តមាន​ក្រុម​មន្ត្រី​យាម​កាម​នៅ​ទី​នោះ​ ហើយ​អាច​ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ៗ​​នោះ​។ ដូច្នេះ​ខាង​អាជ្ញាធរ​កំពុង​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​និង​បន្ត​ការ​រឹត​បន្តឹង​បន្ថែម​ទៀត។

អត្ថបទ៖ ចាន់រ៉ា