BREAKING NEWS
Search

អាជ្ញាធរ ចុះវាស់វែងលើកព្រំ និងបោះបង្គោលការពារទីទួលប្រាសាទសក្ល ហៅប្រាសាទប្រុស

ខេត្តកំពង់ឆ្នាំង៖ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រល្បៈខេត្ត  នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយ ប្រធានមន្ទីរទេសចរណ៍ខេត្ត  លោកអភិបាលស្រុកកំពង់លែង មន្ត្រីនគរបាលការ ពារបេតិកភណ្ឌ មន្រ្តីភូមិបាលស្រុក និងអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យ វាស់វែង លើកព្រុំ  និងបោះបង្គោ លដើម្បីការពារទីទួលប្រាសាទសក្ល ឬហៅប្រាសាទប្រុស ដែលមាននៅទីតាំងនៅក្នុងភូមិសាស្រ្តភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រល្បៈខេត្ត  បានអោយដឹងថា៖ ប្រាសាទសក្ល ឬប្រា សាទប្រុស នេះបានកសាងឡើងតាមរចនាបថប្រាសាទកំពង់ព្រះ(នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ) ក្នុងចន្លោះសតវត្សទី៨ និងទី៩ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ នៅក្នុងស្រុកកំពង់លែង។ តាមទំបៀនទម្លាប់ប្រពៃណី ក្នុងមួយឆ្នាំម្តងនៅខែវស្សា អ្នកស្រុកនៅក្នុងមូលដ្ឋានតែងជួបជុំគ្នាធ្វើបុណ្យឡើងអ្នកតា ដើម្បីសែនព្រែនលោកតាម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ ក៏ដូចជាសុំអោយការធ្វើស្រែចំការទទួ លបានផលល្អ ជាដើម ។

លោក សុខ ធួក បានបន្តថា៖ ប្រាសាទសក្ល ឬហៅថាប្រសាទប្រុស បានសាងសង់ឡើងនៅទីទួលមួយកន្លែង  ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមានណជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង។ កន្លងមកមាន ប្រជាពលរដ្ឋមួយចំនួនបានឈួសឆាយដីជុំវិញប្រាសា ទនេះធ្វើស្រែ  ដែលធ្វើអោយប៉ះពាល់ដល់ច្បាប់ការពារបេតិកភណ្ឌរបស់ជាតិ ដែលរដ្ឋបានកំណត់ ។ ហេតុនេះហើយទើបអង្គភាពពាក់ពន្ធ័ បានចុះមកពិនិត្យវាស់វែងនិងលើកព្រុំ បោះបង្គោលការពារទីទួលនិងប្រាសាទមួយនេះ អោយបានគង់វង្ស ទុកអោយប្រជាពលរដ្ឋគោរពបូជា និងទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់អំពីស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ប្រវត្តិសាស្ត្ររបស់ជាតិ ។

ដោយឡែក លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានអោយដឹងដែរថា៖  ទីទួលប្រា សាទប្រុសនេះ  បើអាជ្ញាធរយើងរៀបចំអោយបានល្អ មានផ្លូវចេញចូលស្រួលបួល  មានម្លប់ឈើក្បែរនោះសំរាប់ជ្រក និងសំរាប់អង្គុយលេងនោះ  រួមផ្សំនិងការផ្សព្វផ្សាយព័ត៌មានផងនោះ តំបន់មួយនេះក៏អាចក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយផងដែរ ដែលគេងចង់ដឹងចង់ស្គាល់ និងចង់ឃើញនឹងភ្នែក នូវប្រាសាទដែលជាកេរ្តិ៍មរតករបស់ខ្មែរ  ដែលយើងជាកូនខ្មែរត្រូវតែរួមគ្នាថែរក្សាការពារអោយបានគង់វង្សយូរអង្វែងរហូតតទៅ ៕

អត្ថបទ៖ ឈៀង ថារិទ្ធ