ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រើ​ទូរសព្ទចល័តពេល​បត់ជើង? គ្រោះថ្នាក់បំផុត!

ទោះបីមិនមាន​អ្នក​សារភាព ប៉ុន្តែការសិក្សាមួយធ្វើឡើងនៅចក្រភពអង់គ្លេសថ្មីៗនេះបានបង្ហាញថា ៥៧ ភាគរយ​នៃ​ការ​ប្រើទូរស័ព្ទពេលអង្គុយ​លើចាន​បង្គន់នៅតែកើតមានច្រើនខ្លាំងមែនទែន។

The sun បានអះអាងសម្តី​អ្នកជំនាញ​ដែលថា​ ទម្លាប់មួយនេះ​នឹង​បង្ករជាជម្ងឺឬសដូងបាតបាន​។ វេជ្ជបណ្ឌិត សារ៉ាចាចាវី Dr. Sarah Jarvis ជាប្រធានគ្លីនិក patient.info, ថ្មីៗនេះត្រូវបានស្រង់សម្តីមកថា ទូរស័ព្ទ​ខណៈពេលដែលកំពុង​នៅលើបង្គន់អាចបង្កើនហានិភ័យនៃការបង្កើន​ សម្ពាធ​លើសរសៃឈាមវ៉ែនគូទ​ដែលនាំ​ទៅដល់​ការហើមសរសៃឈាមវ៉ែន​ទល់លាមកនិង​ដុះដុំឬសដូង។​ ហានិភ័យដ៏សំខាន់គឺ​ជម្ងឺឬសដូង។

រូបតំណាង

 

លោក​ថា កាលពីមុនមាន​អ្នកខ្លះយកសៀវភៅល្អចូលក្នុងបង្គន់ជាមួយដោយសារ​គេ​យល់ថា​ការអង្គុយ​នៅលើ​បង្គន់​អាចជាកន្លែងសំរាកលំហែមួយ​​ប៉ុន្តែ​ស្មាតហ្វូនមិនដូចសៀវភៅឡើយ ។

បរិមាណជាតិសរសៃ ដែលមានឥទ្ធិពលល្អចំពោះ​ពោះវៀននិង​សុខភាពទូទៅ អាចរក្សាបាន ល្គឹកណាយើង​រក្សា​ស្មាតហ្វូន​នៅឆ្ងាយពីកន្លែងគេង​កន្លែងជុះ​និងកន្លែងបរិភោគ។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114