BREAKING NEWS
Search

អាមេរិក​កំពុង​ផ្ទុះ​ជំងឺ​រាតត្បាត​ តែ​បែរ​​ជំរុញ​អ្នក​មាន​បំផុត​កើន​ឡើងនៃ​ទ្រព្យសម្បត្តិ​ទៅវិញ

ទ្រព្យសម្បត្តិ​របស់​អ្នក​មាន​បំផុត​នៅ​សហរដ្ឋអាមេរិក បាន​​កើន​ឡើង​ ខណៈ​ពេល​ដែល​ប្រជាជន​ ជិត ២២ លាន​នាក់​​បាន​ដាក់​ពាក្យ​បណ្ដឹង​ថា ​មិន​មាន​ការងារ​ធ្វើ។

នេះ​បើ​យោង​តាម​របាយការណ៍ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ (IPS) បាន​បញ្ជាក់​ថា ​ទ្រព្យសម្បត្តិ​រួម​របស់​មហា​សេដ្ឋី​អាមេរិក ​រួម​ទាំង​ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និង​ប្រធាន​ក្រុមហ៊ុន Tesla លោក  Elon Musk បាន​កើន​ឡើង​ជិត ១០% ក្នុង​កំឡុង​ពេល ផ្ទុះ​ជំងឺ​រាតត្បាត ​កូវីដ១៩ នេះ។

ការ​កើន​ឡើង​ទ្រព្យ​សម្បត្តិ​របស់​កំពូល​អ្នក​មាន ​នៅ​សហរដ្ឋអាមេរិក​រូប​នេះ​ ស្រប​ពេល​ដែល​ដែល​ប្រជាជន​អាមេរិក​បាន​តវ៉ា​ ដោយ​សារ​តែ​ពួកគេ​បានបាត់បង់​ការងារ​ធ្វើ​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​រាតត្បាតនេះ។

សូម​បញ្ជាក់​ថា​ សហរដ្ឋអាមេរិក​បាន​រាយការណ៍​មក​ថា ​មាន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស ៩៨៧ ៣២២ ករណី អ្នក​ស្លាប់​ចំនួន ៥៥ ៤១៥ នាក់​ ចំណែក​អ្នក​ជា​សះស្បើយ​ មាន​ចំនួន​សរុប ១១៨ ៧៨១ នាក់ គិត​ត្រឹម​ថ្ងៃ​នេះ៕

ចុចអាន៖សេដ្ឋីៗត្រូវបានគេអំពាវនាវឱ្យ​បរិច្ចាគ​បន្ថែមដើម្បី​ដោះ​វិបត្តិ​នៃជំងឺរាតត្បាត

ចុចអាន៖ អ្នករិះគន់ថា Jeff Bazosបរិច្ចាគមិនដល់០,១ភាគរយនៃទ្រព្យសម្បត្តិគាត់ផង

ប្រែសម្រួល៖ សាង ស្រីល័ក្ខ