អាវុធហត្ថ​ក្រុង កសាង​នីតិវិធី​បញ្ជូន​ស្ត្រីម្នាក់​​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
BREAKING NEWS
Search

អាវុធហត្ថ​ក្រុង កសាង​នីតិវិធី​បញ្ជូន​ស្ត្រីម្នាក់​​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជាក់​ឲ្យ​ដឹងថា ថ្នាំញៀន​ជាង​១០​កញ្ចប់​ធំ ក្នុងនោះ​មាន​ម្សៅ​ស ១​កញ្ចប់ ត្រូវ​ដកហូត​បាន​ពី​ស្ត្រី​ជា​ជនសង្ស័យ​១​នាក់ ក្នុង​ប្រតិបត្តិ​ការស្រាវជ្រាវ​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ។

ហេតុការណ៍​ខាង​លើ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ ចំណុច​ផ្ទះ​លេខ​១៣៣ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ឈ្មោះ សំ ធា​វី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៣ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់​យក​បាន​រួមមាន៖​ ក្រាម​ពណ៌​ស​ថ្លា ចំនួន​១០​កញ្ចប់ (​ធំ​០៧) ម្សៅ​ម៉ដ្ឋ​ពណ៌​ស​០១​កញ្ចប់​ធំ + កន្លះ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០១​គ្រឿង​ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផងដែរ។​

ជុំវិញ​ករណីនេះ ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​តាម​ច្បាប់៕
​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

សូមចុចអាន ៖ ថ្ងៃទី​២០​ ខែឧសភា សមត្ថកិច្ច​ប​ង្ក្រា​ប​គ្រឿងញៀន​៣៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៦៨​នាក់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114