BREAKING NEWS
Search

អាវុធហត្ថ​ទូទាំង​រាជធានី​រឹតបន្តឹង​សន្តិសុខ​ជូន​ពលរដ្ឋ​នា​បុណ្យ​ភ្ជុំបិណ្ឌ​

ភ្នំពេញ ៖ ក្នុងពេលដែល​កងកម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​និង​ទូទាំងប្រទេស​កំពុងតែ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ឈប់សម្រាក​ជំនួស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវតែ យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​បំផុត​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ នោះ​ដោយ​ត្រូវតែ​អនុវត្ត​ន៍​ដំបូង​គេ​បំផុត​គឺ គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង​ រួម​នឹង​ការធ្វើ​អនា​ម័​យ​ជាប្រចាំ​ទើប​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចេញ​បទបញ្ជា​បែបនេះ​ជាប្រចាំ​ខណៈ​ពេល​ចេញ​ត្រួតពិនិត្យ​កម្លាំង​ដែល​ប្រចាំការ​តាម​គោលដៅ ជាច្រើន​កន្លែង​រាល់ថ្ងៃ រួម​នឹង​ការពិនិត្យ​មើល​ភាព​ទទួលខុសត្រូវ​រួម​ក្នុង​ការ​បង្ការ ការពារ ទប់ស្កាត់​បទល្មើស​ដើម្បី​រក្សា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងអស់​បង្កើន​ការធ្វើ​អនាម័យ​ដើម្បី​បញ្ចៀស​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ ពិសេស​បំផុត ត្រូវ​អនុវត្តន៍​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង ដែល​ជា​កត្តា​សំខាន់​នៃ​ការបញ្ចៀស​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ​ បាន​ពីព្រោះ​ជំងឺ​រាតត្បាត​មួយ​នេះ​បាន​ឆក់​យក​អាយុជីវិត​មនុស្ស​ជិត​មួយ​លាន​នាក់​ និង​ឆ្លង​ជិត​៣០​លាន​នាក់​ហើយ​ នៅ​លើ​ពិភពលោក​។

គួរ​បញ្ជាក់​ថា ក្រៅពី​អនុវត្តន៍​នូវ​ភារកិច្ច​ដូចខាង​លើ​រួចមក​នោះ ​កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ បាន​រៀន​បំប៉ន​ក្បាច់​គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុង​នោះដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំ​ង​មួន​បំពេញ​កាតព្វកិច្ច​បន្ត​ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​ដោយ​ភាព​ស្មោះត្រង់​មិន​គិត​នឿយ​ហត់​ ឬយប់​ថ្ងៃ​ឡើយ ​ពិសេស​ឱកាស​ឈប់សម្រាក​ជំនួស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ ដែល​កម្លាំង​អាវុធហត្ថ​ទាំង​ពង្រឹង​សន្តិសុខ​ដោយ​កិច្ចការពារ​២៤​ម៉ោង​តែម្ដង៕
វិមាន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114