ព័ត៍មានទាន់​ហេតុការណ៏
Search

អាហារ ៥ ប្រភេទដែលអាចជួយដោះស្រាយវិបត្តិអត់អាហារទូទាំងពិភពលោក

មនុស្សម្នាក់ក្នុងចំណោមមនុស្ស៩នាក់ នៅតែទទួលរងនូវភាពអត់ឃ្លានជារៀងរាល់ថ្ងៃ។

នេះគឺជាវិបត្តិសេដ្ឋកិច្ចសកលដែលនឹងកាន់តែអាក្រក់ទៅៗ ស្របពេលដែលចំនួនប្រជាជននៅលើភពផែនដីកាន់តែកើនឡើង។ កង្វះលទ្ធភាពទទួលបានអាហារនេះដែរ កើតមានឡើងច្រើនបំផុតនៅទ្វីបអាហ្វ្រិកនិងអាស៊ី។

ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមក រដ្ឋាភិបាលលើលោកបានព្យាយាមដោះស្រាយបញ្ហាកង្វះអាហារនេះ ប៉ុន្តែទទួលបានជោគជ័យតិចតួច។ តាមស្ថិតិបានឲ្យដឹងថា ភាពអត់ឃ្លាននាពេលថ្មីៗនេះ កើតមានក្នុងប្រទេសឥណ្ឌាច្រើនជាងគេ។ ក្នុងនោះមានតែកុមារ ៩,៦% ប៉ុណ្ណោះ ស្ថិតក្នុងក្រុមអាយុពី ៦ ទៅ ២៤ខែ ដែលទទួលបានរបបអាហារបានគ្រប់គ្រាន់។

បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះវិបត្ដិនេះលោកបណ្ឌិត Bhaskar Vira នៃសាកលវិទ្យាល័យខេមប្រីជ បានផ្តល់នូវអាហារព្រៃឈើខ្លះៗដែលអាចរកបាននៅក្នុងព្រៃ និងអាចជំនួសអាហាររូបត្ថម្ភបាន ដើម្បីធានាសន្តិសុខស្បៀងអាហារពិភពលោក។

ទាំងនេះជាអាហារព្រៃ ៥ ប្រភេទមកពីប្រទេសឥណ្ឌាដែលអាចចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិអត់អាហារ៖

ផ្លែស្វាយ
ផ្លែស្វាយ គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ហ្វូល កាល់ស្យូម និងជាតិសរសៃ។ ដើមរបស់វាមានភាពធន់នឹងលក្ខខណ្ឌអាកាសធាតុខុសប្រក្រតីបំផុត ហើយត្រូវបានគេរកឃើញថា សម្បូរដុះលូតលាស់នៅក្នុងព្រៃផងដែរ។

ផ្លែទៀប
ផ្លែទៀប មិនត្រឹមតែសំបូរទៅដោយវីតាមីន A និង C ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកនូវធាតុដែលការពារបេះដូងនិងគ្រប់គ្រងសម្ពាធឈាមទៀតផង។ ដើមឈើនេះ សម្បូរដុះនៅក្នុងព្រៃត្រូពិក។

ផ្លែអំពិល
ផ្លែអំពិលសម្បូទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចបំពេញនូវតម្រូវការនៃអាហាររបស់រាងកាយ។ អំពិលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការចំអិនម្ហូបឥណ្ឌា។ វាក៏ជារុក្ខជាតិធន់មួយដែលអាចដុះលូតលាស់ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេយកទៅប្រើបានយ៉ាងងាយស្រួល។ វាជាអាហារមួយក្នុងចំណោមអាហារដែលមានជីវជាតិល្អបំផុត វាសម្បូរទៅដោយកំហាប់អង់ស៊ីម រ៉ែ និងអាស៊ីតអាមីណូ។ សំបុកឃ្មុំសំបូរនៅតំបន់ព្រៃភ្នំ។

ប្រភេទមើម
អាហារប្រភេទនេះ សម្បូរដោយជាតិសរសៃដែលធ្វើឲ្យឆាប់ឆ្អែត និងឆ្អែតបានយូរផងដែរ។ មើមដំឡូង និងប្រភេទមើមដទៃជាច្រើនទៀត គឺអាចចូលព្រៃរកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដាំដុះ ឬធ្វើកសិកម្មឡើយ។