អា​រ៉ា​ប៊ី​សា​អូឌីត រៀបចំ​ព្រឹ​ត្តិការណ៍​កីឡា​ធំ​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​ថា ពួកគេ​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​របស់​ខ្លួន​នៅ​ខែក្រោយ ក្នុងនោះ​ក្រុម​អត្ត​ព​លិ​ក​៦​ពាន់​នាក់ ត្រូវបាន​គេ​រំពឹងថា នឹងចូលរួម​ប្រកួត។

ក្រុម​មន្ត្រី បាន​អះអាង​ថា ព្រឹ​ត្តិ​ការណ៍ Saudi Games នឹង​រៀបចំឡើង​នៅក្នុង​ទីក្រុង Riyadh​ចន្លោះ​ថ្ងៃទី​២៣ ខែ​មិនា និង​ថ្ងៃទី​១ ខែមេសា ហើយ​និង​មាន​កីឡា​៤០​ប្រភេទ ដែល​រួមទាំង​វិញ្ញាសា​រហែល​ទឹក អត្តពលកម្ម បាញ់​ធ្នូ កីឡា​វាយ​សី និង​បាល់បោះ ដែល​នឹង​បើក​ស្វាគមន៍​ស្ត្រី និង​បុរស​ទាំងអស់​។

ព្រះអង្គម្ចាស់ Abdulaziz bin Turki រដ្ឋមន្ត្រីក្រសួង​កីឡា​អា​រ៉ា​ប៊ី​សា​អូឌីត បាន​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​ពិតជា​មាន​មោតនភាព​ខ្លាំងណាស់​ក្នុងការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​កីឡា​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រាជាណាចក្រ​មួយ​នេះ​។

ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍ បាន​ឲ្យ​ដឹងថា ប្រាក់រង្វាន់​សម្រាប់​ម្ចាស់​មេដាយ​មាស គឺ​ស្មើនឹង​២៦៧.០០០​ដុល្លារ​។

ការប្រកាស​បែបនេះ បាន​កើតមានឡើង រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ព្រះមហាក្សត្រ Salman ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អង្គភាព​រដ្ឋាភិបាល​ដែល​ត្រួតត្រា​កីឡា ដើម្បី​ឆ្លុះបញ្ចាំង​សារសំខាន់​កើន​ឡើង​នៅក្នុង​កិច្ចខិតខំ​កំណែរ​ទម្រង់​របស់​រាជា​ណា​ចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​។

ព្រឹ​ត្តិ​ការណ៍​នេះ បាន​កើត​ឡើង​ស្រប​ពេល​ដែល​មាន​ក្តីកង្វល់​កើនឡើង ​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ខណៈ​ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ខ្លួនឯង​ផ្ទាល់ បាន​រាយការណ៍​ថា គ្មាន​ករណី​ឆ្លង​ជំងឺ​មួយ​នេះឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114