អ្នកកំពង់ស្ពឺ៖ ទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មួយកំប៉ុងថាទុកប៉ូវប្រពន្ធ គាស់​ឆាច់​ចេញ ៥០​លាន ប៉ូវ​កម្លាំងចិត្ត​ពេញ​មួយផ្ទះ
BREAKING NEWS
Search

អ្នកកំពង់ស្ពឺ៖ ទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មួយកំប៉ុងថាទុកប៉ូវប្រពន្ធ គាស់​ឆាច់​ចេញ ៥០​លាន ប៉ូវ​កម្លាំងចិត្ត​ពេញ​មួយផ្ទះ

ដោយ​ចង់យកចិត្តភរិយាដែល​មកពីធ្វើការហត់នឿយ លោក សេង ស្រីទូច បាន​ទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១​កំប៉ុង​ ទុកឱ្យភរិយា ពេល​​គាស់​ឈ្នះទឹកប្រាក់៥០លានរៀលភ្លាមៗផ្អើលអស់អ្នកភូមិគង្រុត ឃុំ​ពាំងល្វា​ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ។

លោករៀបរាប់ការ​ឈ្នះថា៖ «កាលពីថ្ងៃសៅរ៍ ទី​២៣ ម៉ោងប្រហែល៦​ល្ងាច ប្រពន្ធខ្ញុំទើបចេញពីធ្វើការរោងចក្រ ខ្ញុំឃើញគាត់ហត់ក៏ទិញវើក WURKZ ទុកឱ្យគាត់១កំប៉ុង។ ខ្ញុំ​ក៏បានគាស់មុន​នឹង​​ហុចឱ្យគាត់ ដល់តែសម្លឹងក្រវិលកំប៉ុងស្រាប់តែឃើញគេដាក់​៥០​លាន។ ខ្ញុំអររំភើប រត់មកឱបប្រពន្ធ ទឹកភ្នែករលីងរលោងទាំងពីរនាក់ទាំងល្ងាចផ្អើលអស់អ្នកភូមិជាប់ៗគ្នានោះទៀត»។

លោកបន្តថា៖ «ល្មមដល់ពេលដែលខ្ញុំផ្តល់សុភមង្គលថ្មីមួយបែបផ្សេងដោយមានផ្ទះល្មមសម្រាប់គ្រួសារជាទីស្រលាញ់ហ្នឹងគេហើយ។ ខ្ញុំតែងតែហៅរកសំណាងរហូត រហូតដល់មានថ្ងៃនេះ សំណាងពិតជាមើលមិនឃើញមែន»។

បុគ្គលិកអង្គការមួយដែលជួយឧបត្ថម្ភដល់ក្មេងៗនៅស្រុកឧត្តុង្គរូបនេះនឹងយកទឹកប្រាក់៥០លានរៀលដើម្បីសាងសង់ផ្ទះល្មមមួយសម្រាប់គ្រួសារតូចរបស់គាត់ ព្រោះសព្វថ្ងៃលោក និង ក្រុមគ្រួសារស្នាក់នៅក្រោមដំបូលផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ៕