BREAKING NEWS
Search

អ្នកក្រុង​ហុងកុង​ប្រមូលផ្តុំ​គ្នា​តវ៉ា​ខណៈ​មាន​កំហឹង​កាន់តែខ្លាំង​បន្ទាប់ពី​ប៉ូលិស​បាញ់​បាតុករ

ការប្រមូល​ផ្តុំគ្នា​បានកើត​ឡើង​នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ខណៈដែល​កំហឹង​បាន​ផ្ទុះឡើង​បន្ទាប់ពី​ប៉ូលិស​បាន​បាញ់​លើ​បាតុករ​យុវជន​ម្នាក់​ដែល​បាន​វាយប្រហារ​ក្រុមមន្ត្រី​នៅក្នុង​ភាពចលាចល​ដ៏​ខ្លាំងក្លា​មួយ​ដែល​បាន​អង្រួន​ទឹកដី​នេះ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

បាតុករ​ពីរ​បី​ពាន់​នាក់​រួមទាំង​បុគ្គលិក​ការិយាល័យ​ផងដែរ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ឧទ្យាន​មួយ​ហើយ​បន្ទាប់មក​បានចាប់ផ្តើម​ដង្ហែ​ក្បួន​ឆ្លងកាត់​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​នេះ​ដោយ​ស្រែក​ប្រឆាំង​ប៉ូលិស​និង​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល​។​

ប៉ុន្មាន​ម៉ោង​មុននេះ និស្សិត​រាប់រយ​នាក់​បាន​អង្គុយ​តវ៉ា​នៅឯ​សាលារៀន​របស់ Tsang Chi-Kin អាយុ​១៨​ឆ្នាំ​ដែល​ត្រូវបាន​បាញ់​ចំ​ទ្រូង​ដោយ​ប៉ូលិស​ខណៈដែល​គាត់​និង​ក្រុមបាតុករ​ពាក់​ម៉ាស់​បាន​វាយប្រហារ​ក្រុមមន្ត្រី​ដោយ​ឆ័​ត្រ​និង​ដំបង​។​

ប៉ូលិស​បាន​និយាយថា មន្ត្រី​រូបនោះ​បាន​បាញ់​លោក Tsang ដោយសារតែ​គាត់​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់គាត់​នៅ​ថ្ងៃ​តែមួយ​ដែល​មន្ត្រី​ផ្សេងទៀត​បាន​បាញ់​ព្រមាន​ឡើងលើ​ចំនួន​៥​គ្រាប់​នៅក្នុង​ទីក្រុង​នេះ​។​

លោក Stephen Lo ប្រធាន​ប៉ូលិស​បាន​និយាយថា “​ក្នុង​រយៈពេល​ដ៏​ខ្លី គាត់​បានធ្វើ​ការសម្រេច​ចិត្ត​ហើយ​បាន​បាញ់​ទៅលើ​អ្នក​វាយប្រហារ​”​។​

ប៉ុន្តែ​ក្រុមអ្នកតវ៉ា​បាន​និយាយថា មន្ត្រី​រូបនោះ​ត្រូវបាន​ចោទប្រកាន់ថា​មាន​ពេល​ដាក់​គ្រាប់កាំភ្លើង​របស់គាត់​ហើយ​បាន​ថ្កោលទោស​ការប្រើប្រាស់​គ្រាប់​ពិត​កាន់តែ​ច្រើនឡើង​។​ ការបាញ់ប្រហារ​នេះ​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ​ហើយ​បាន​ចែកចាយ​យ៉ាង​ឆាប់រហ័ស​។​

លោក Tsang ដែល​ត្រូវបាន​គេ​ថត​ជាប់​ខណៈ​ព្យាយាម​វាយប្រហារ​មន្ត្រី​ដោយ​ប្រើ​ដំបង​ខណៈពេលដែល​គាត់​ត្រូវបាន​គេ​បាញ់​គឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ប៉ុន្តែ​អាជ្ញាធរ​បាន​និយាយថា ស្ថានភាព​របស់គាត់​បា​ន​ធូរស្បើយ​ចាប់តាំងពី​ពេល​នោះមក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114