BREAKING NEWS
Search

អ្នកជំនាញ​ថា ការទិញ​ដូរ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​មាន​ជា​ធម្មតា​គ្រាន់តែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់

ភ្នំពេញ ៖ ផ្អែក​ទៅ​លើ​កតា្ត​សេដ្ឋកិច្ច នយោបាយ និង​សន្តិភាព​របស់​ប្រទេស​កម្ពុជា អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​លោក​សាស្ត្រាចារ្យ លន់ បុរី ទីប្រឹក្សា​សមាគម​អចលវត្ថុ​និង​វាយតម្លៃ​កម្ពុជា​បាន​បញ្ជាក់​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែមាន​ស្ថេរភាព​និង​នៅតែ​បន្ត​រីក​ចំរើន។

បច្ចុប្បន្នភាព​ដោយសារ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ទូទាំង​ពិភពលោក​អ្នក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ឃើញថា​នៅ​ទ្រឹង ​មានន័យថា ​អ្នក​វិនិយោគ​អត់​ចាយ​លុយកាក់​ថែម​ទៅលើ​ការទិញ​លក់​ទេ ដូចជា​អ្នកមាន​ទ្រព្យ​មិន​ថា​ជា​ដីធ្លី ផ្ទះ​លែ្វង វីឡា ឬ​ខុន​ដូរ ពួកគាត់​រៀង​នៅ​ទ្រឹង​បន្តិច ភាគច្រើន​គេ​នៅចាំ​មើលគ្នា​ទៅវិញទៅមក​។ តែ​ការ​លក់​ខុន​ដូរ​ធំៗ​ចាំបាច់​ទីតាំង​ល្អ តំលៃ​ល្អ​សមរម្យ ជាក់ស្តែង​នៅតែ​មាន​ការទិញ​លក់​ដ​ដែល គ្រាន់តែ​មិន​ទូលាយ​ដូច​វគ្គ​មុន​។

“​គ្រាន់តែ​អ្នកទិញ លក់​ក្នុង​ពេលនេះ​គាត់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅក្នុង​ការទិញ​លក់​ចំពោះ​ការចេញ​លុយ​របស់គាត់​។​” ជា​ដំណោះស្រាយ​លោក​សាស្ត្រាចារ្យ ថា​ទី​១ យើង​មើល​និន្នាការ​របស់​ប្រទេស វា​ឆ្លង​ចេញ​មកពី​និន្នាការ​របស់​តំបន់ ហើយ​និង​និន្នាការ​របស់​ពិភពលោក ដូច្នេះ​ក្នុង​ន័យ​នេះ​មានន័យថា បើ​ចង់​ធ្វើ​ឲ្យ​ប្រសើរ ទាល់តែ​អ្នក​វិនិយោគ​ឬ​ក្រុមហ៊ុន​មួយៗ​ខ្លួនឯង សំលឹង​មើលថា​ តើ​របរ ជា​ដី ជា​ផ្ទះ​វីឡា ល្វែង ខុន​ដូរ វា​ល្អ​ត្រឹមត្រូវ​ដែរ​ឬក៏​អត់​ទេ​?​និង​ត្រូវមាន​ទុនបំរុង​១​ចំនួន​ការពារ​និង​ស្ថានភាព​ការងារ​ជាក់ស្តែង​។ ទី​២ អ្វី​ដែល​សំខាន់​គឺ​ពួកគាត់​ត្រូវតែ​ធ្វើ​ម៉េច​ឲ្យ​អតិថិជន​គោលដៅ​របស់គាត់​នៅតែ​ទទួល​បាន​ផលចំណេញ ដូចនេះ​គាត់​អាច​បន្ត​និរន្ត​ភាព​ទៅមុខ​ហើយ​៕
វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114