អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ថា ទី​វត្ត​អារាម​គឺជា​កន្លែង​អប់រំ​ចិត្ត​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ល្អ
BREAKING NEWS
Search

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ថា ទី​វត្ត​អារាម​គឺជា​កន្លែង​អប់រំ​ចិត្ត​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ល្អ

កំពង់ធំ ៖ ថ្លែង​ក្នុង​ពិធី​ប្រគេន​ទាន​ព្រះវស្សា​ដល់​ព្រះសង្ឃ​ចំនួន​៩​វត្ត​នៅ​ឃុំ​សាលា​វិស័យ និង​ឃុំ​ទួល​ក្រើល​ ស្រុក​ប្រសាទប​ល្ល័​ង្គ​ ខេត្តកំពង់ធំ លោក ជា អឿង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​លើក​ឡើង​នា​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​ថា ទី​វត្ត​អារាម​គឺជា​កន្លែង​អប់រំ​ចិត្ត​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ល្អ។

ក្នុង​ឱកាស​នៃ​ការ​ប្រគេន​ទាន​ព្រះវស្សា នោះ​ផង​ដែរ​លោក​ជា អឿង បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ​ជូន​ចំពោះ​ពុទ្ធបរិស័ទ​នៅ​ទីនោះ ហើយ​បាន​បញ្ជាក់​ថា​ដោយសារតែ​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព​ពិសេស បង្ហាញ​ពី​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​គោរព​ស្រឡាញ់​ប្រតិបត្តិ​ព្រះ ពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់​តែ​មាន​ភាព​រុងរឿង ថ្កុំថ្កើង តាម​ពុទ្ធ​ប្បញ្ញត្តិ​នៃ​យើង គឺ​យើងទាំងអស់គ្នា​ត្រូវ​គោរព​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

លោក​បាន​បន្ត​ថា ​ការ​ចូល​ព្រះវស្សា​នេះ មាន​រយៈពេល​៣​ខែ​គឺ​ចាប់ពី​ថ្ងៃទី​១​រោច​ខែ​អាសាធ​ដល់​ថ្ងៃទី​១៥ កើត​ខែអស្សុជ ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ព្រះសង្ឃ​គ្រប់​អង្គ​នៅក្នុង​វត្តប្រតិបត្តិ​ពិន័យ​ធម៌​។ ទន្ទឹម​នឹង​នោះ​លោក​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ​នានា​ផងដែរ ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម​តាមរយៈ​ការ​ដាំដុះ​ការ​ចិញ្ចឹម​សត្វ​ជាដើម ដើម្បី​ជីវភាព​ធូរធារ​ទាំងអស់គ្នា​។

លោក ជា អឿង បាន​បញ្ជាក់​ផង​ដែរ​ថា ​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​នៅ​មាន​ផ្ទុកមេរោគ covid-១៩ នៅឡើយ​ទេ ដូច្នេះ​សូម​ប្រជាពលរដ្ឋ គ្រប់រូប​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ឲ្យ​បាន ខ្ពស់​ក្នុង​ការ​បង្ការ​និង​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​កូ​វីដ​១៩ សូម​ឲ្យ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​។

ជា​ចុងក្រោយ​កម្មវិធី​លោក ក៏បាន​ប្រគេន​គ្រឿង សម្ភារ​បរិក្ខារ​ដល់​ព្រះសង្ឃ​នា​ឱកាស​នោះ​ក្នុង​មួយ​វត្ត​ទទួល​បាន​ទៀនវស្សា​១​គូ ស្លា​ដក​១ អង្ករ មី ទឹក​សុទ្ធ ទឹកក្រូច ត្រីខ និង​បច្ច័យ​មួយចំនួន ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​ពេល​ចូល​ព្រះវស្សា ក្នុង​រយៈពេល​អស់ មួយ​ត្រីមាស នៅក្នុង​ទីវ​ត្ត​និង​បាន​ផ្តល់​ជូន​អ្នកចូលរួម ចំនួន​១០០​នាក់​ដោយ​ម្នាក់ៗ​ទទួល​បាន​ក្រណាត់​ស​១​ដុំ និង​ថវិកា​១០.០០០​រៀល​ផង​ដែរ៕
ឧ​ត្ត​រ៉ា

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114