ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ត្រូវ​បុរស​ម្នាក់​ ​ទម្លាយ​ពី​​ចរិត​ពិត

ភ្នំពេញ ​៖ ​តារា​សម្ដែង​ចាស់​វស្សា ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មុន​នេះ ​ត្រូវ​បាន​បុរស​ម្នាក់​ ដែល​ប្រើប្រាស់​Account Facebook​ឈ្មោះ​Vanny Seven ​​ទម្លាយ​ចេញ​ជា​សាធារណៈ​នូវ​ចរិត​ពិត​របស់​នាង​នៅ​ក្រៅ​រង្វង់​សិល្បៈ​ ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ជាច្រើន។

ផ្អែក​តាម​ការ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​ម្ចាស់​Account Facebook​ខាងលើ ​បាន​បញ្ចេញ​សារ​ឡើង​វែង​អន្លាយ​បែបនេះ​ថា ​មិនមែន​ស៊ីបញ្ជោរ​គាត់​ទេ ​តែ​ខ្ញុំ​សុំ​និយាយ​ការពិត​ពី​ច​រិ​ត​គាត់​ អ្នក​ស្គាល់​គាត់​ពិត ​ទើប​ដឹង​ច្បាស់​ថា គាត់​ជា​មនុស្ស​បែប​ណា គាត់​ជា​មនុស្ស​ម្នាក់​ ដែល​មិន​ចេះ​ដំឡើង​ឫក​ខុស​ពី​តារា​ផ្សេង។ គាត់​ជា​មនុស្ស​ស្រី​ម្នាក់​មាន​ទឹកចិត្ត​ទូលាយ​ មិន​ចេះ​រើសអើង​មាន​ ឬ​ក្រ​ដូច​គេ​ឡើយ​ គាត់​ជា​មនុស្ស​ដែល​ធ្វើ​គ្រប់យ៉ាង​ដើម្បី​គ្រួសារ។

ប្រភព​បន្តថា ​គាត់​ជា​មនុស្ស​ម្នាក់​ដែរ​មិនចេះ​ចងពៀរ​អ្នកណា​ឡើយ​មិនចេះ​គុំ​អ្នកណា​ឡើយ​ មិនចេះ​ខឹង​យ៉ូរ ​មិនចេះ​គុំ​អ្នកណា​ មិនចេះ​មើលងាយ​អ្នកណា​ មិនចេះ​ដំឡើង​ឫក​មាន​ឬ​ក្រ​​ដាក់​អ្នកគាំទ្រ គាត់​ជាម​នុស្ស​ស្រី​និយាយ​ ហ៊ាន​ថា​ហ៊ាន​ធ្វើ ជា​មនុស្ស​ស្រី​ម្នាក់​និយាយ​ពាក្យ​សច្ចៈ​។ ​ប៉ុន្ដែ​តម្លៃ​គាត់​ត្រូវបាន​មនុស្ស​មួយចំនួន​មើល​រំលង​ ព្រោះតែ​ស្គាល់​គាត់​​​មិន​ជាក់ច្បាស់​ ប្រមាថ​គាត់​ខុស​តម្លៃ​​​ការពិត។

ម្ចាស់​Account Facebook​ឈ្មោះ Vanny Seven ដដែល​នេះ​បន្តថា ​អ្នកខ្លះ​វាយតម្លៃ​គាត់​ខុស​រឿង​ព្រោះតែ​រឿង​មិន​ច្បាស់​ ឮ​តែ​តាម​គេ​ថា​ឮ​តែ​តាម​គេ​និយាយ​ បើ​ពិត​ជួប​គាត់​ស្គាល់​គាត់​ច្បាស់​ទើប​ដឹងថា​គាត់​ជា​មនុស្ស​បែបណា​។​ រឿង​មួយចំនួនធំ​របស់គាត់​ពិត​គ្មាន​អ្នកដឹង​ គ្មាន​អ្នក​យល់​ការ​ឈឺចាប់​របស់គាត់​ឡើយ​ សម្ពាធ​របស់​មនុស្ស​យើង ​មាន​ទម្ងន់​ខុសគ្នា ជួនកាល​គេ​មិន​អាច​និយាយ​ឲ្យ​អ្នក​ដទៃ​ ​​ដឹង​អស់ពី​ការពិត​ពេក​ទេ។

ប្រភព​ខាងលើ​បន្តថា​ រឿង​ក្នុង​ចិត្ត​ក្នុង​គ្រួសារ​គាត់​គ្មាន​មនុ​ស្ស​ណា​ដឹង​ផ្ទៃក្នុង​ច្បាស់​ជាង​គ្រួសារ​គាត់​ឡើយ​សូម​កុំ​វៃ​តម្លៃ​គាត់​ដោយ​ត្រឹមតែ​ឮ​ពាក្យ​គេ​និយាយ​ សូម​កុំ​មើលងាយ​ប្រមាថ​គាត់​ខុស​រឿង ខ្ញុំ​ស្គាល់​គាត់​រយៈពេល​ជិត​៤​ឆ្នាំ​ហើយ ​គាត់​មិន​ដែល​រើសអើង​មនុស្ស​ខោ​មិន​ខោ អាវ​មិន​អាវ​ដូច​ខ្ញុំ​ទេ​។​ឈ្មោះ​ជា​បងស្រី​ធម៌​ពិតមែន​ ប៉ុន្ដែ​ចិត្តធម៌​មិន​ខុស​ពី​បងស្រី​បង្កើត​ឡើយ​ សូម​កុំ​វាយ​តម្លៃ​គាត់​តែ​សំបក​ក្រៅ ​អ្វី​កុំ​ឮ​តែ​តាម​គេ​ថា​ ហើយ​ប្រមាថ​គាត់​គ្រប់​រឿង​ ពេល​ស្គាល់​គាត់​ច្បាស់​ទើប​ដឹង​ពិត​ថា​គាត់​ជា​មនុស្ស​បែបណា​។​

ប្រភព​បន្ថែមថា ​ពាក្យ​ខ្ញុំ​និយាយ​នេះ​គឺ ​និយាយ​ចេញពី​ក្នុង​ចិត្ត​ មិន​និយាយ​ខុស​ការ​ពិត​ មិន​ស៊ី​ជោរ​តែៗ​ស្ករៗ​ទេ​ ព្រោះ​ការ​ពិត​ជាក់ស្ដែង​ខ្ញុំ​ឃើញច្បាស់​ផ្ទាល់​ភ្នែក​រួចហើយ ​នៅឡើយ​តែ​អ្នក​ដែល​មិន​ស្គាល់​គាត់​ច្បាស់​ប៉ុណ្ណោះ​។ ​ជាមួយគ្នា​នៃ​ការ​លើកឡើង​នេះដែរ​គេ​សង្កេតឃើញ​សាមីខ្លួន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បង្ហាញ​ពី​អារម្មណ៍​រំភើប​និង​អរគុណ​ចំពោះ​ពាក្យ​សរសើរ​នេះ​ផងដែរ​ ខណៈ​មាន​អ្នកគាំទ្រ​មួយចំនួនទៀត​ បាន​យល់ឃើញ​ដូច​ការ​រៀបរាប់​នេះ​ផង​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114