អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោកម៉េត មាស​ភក្តី ច្រាន​ចោល​ព័ត៌មាន​ដែល​ថា មាន​អ្នកលក់​ទូរសព្ទ​នៅ​ផ្សារ​ជម្ពូវ័ន​ស្លាប់​ដោយ​កូវីដ១៩

ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ដើរ​បំប៉ោង​ព័ត៌មាន​ថា មាន​អ្នក​នៅផ្សារ​ជម្ពូវ័ន​មានករណី​អ្នក​លក់​ទូរសព្ទ​ស្លាប់​ដោយ​ជំងឺ​ COVID-19 ហើយ​ផ្សារ​ត្រូវ​បាន​បិទ នោះ អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ម៉េត មាស ភក្តី បាន​ធ្វើការ​ច្រាន​ចោលព័ត៌មាន​ទាំងស្រុង។

អ្នក​នាំ​ពាក្យ​រូបនេះ បាន​បញ្ជាក់​ថា ព័ត៌មាន​នេះ មិន​ពិត​ទេ ហើយ​សូម​ច្រានចោល​ទាំងស្រុងនូវ​ព័ត៌មាន​ដែលដើរ​និយាយ​បំប៉ោង​សង្គម​ និង​សូម​អំពាវនាវ​វែក​មុខ​ជន​បំប៉ោង​ព័ត៌មាន​នេះ ដើម្បី​កំណត់​មុខ​សញ្ញា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។
ដូច្នេះបើបងប្អូន​បាន​ដឹង​កំណត់​មុខ​សញ្ញា​សូមតេមកលេខ ០១២ ៤៧៤ ៧៣៦ ០៩២ ១៣៦ ០០០ និង ០១២ ៦៥៦ ២០០៕
នាគព័ន្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114