ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកប្រើផលិតផលAppleនឹង​មិនគេចផុតពីការ​បង់ប្រាក់ប្រចាំខែទេ!

មានការព្យាករណ៍ថា តទៅមុខ​អ្នកប្រើផលិតផលAppleនឹង​មិនគេចផុតពីការ​បង់ប្រាក់ប្រចាំខែនោះទេ។
សម្រាប់ការជាវសេវា​នៅលើផលិតផលរបស់Apple នឹង​ស្រដៀងទៅនឹងការបង់ថ្លៃ​ឱ្យ​ក្រុមហ៊ុន Netflix Inc, ក្រុមហ៊ុន Amazon Prime, PlayStation Plus ហើយ​តម្លៃក៏ទំនងជាខ្ពស់ដោយ​ទូទាត់តាម​ទូរស័ព្ទចល័ត។


សារព័ត៌មាន CNBC បានរាយការណ៍ សម្តី​នាយកប្រតិបត្តិរបស់ក្រុមហ៊ុនAppleលោក Tim Cook ដែល​បាន​បញ្ជាក់ថា​ សេវាកម្មបង់ប្រាក់​សម្រាប់ទូរស័ព្ទ iPhone  នឹ​ងកើតឡើងប្រាកដណាស់នាពេលអនាគត។

លោកបានបង្ហាញទៀត​ថា ទស្សនវិស័យរបស់Appleគឺ រាល់កញ្ចប់សេវាកម្ម ដែលបង្កើតឡើងដើម្បីផ្តល់​លើផលិតផលApple ទំាង​នោះ​ ទំនងជានឹងរួមបញ្ចូលទាំង Apple TV  និង Apple Arcade ផងដែរ។

អ្វីទៅ Apple Arcade ?

អ្នកប្រើ​នឹង​មិនចាំបាច់ភ្ជាប់អ៊ីនធឺណិតអ្វីទំាងអស់ ក្នុងការ​លេងហ្គេមដែលទាញយក​តាមរយៈ Apple Arcade ។ ដូចដឹងហើយ​ថា Appleតែងតេមានយុទ្ធសាស្ត្រ​បញ្ជូល​ហ្គេមថ្មី​ ទៅក្នុងសេវាកម្ម​ប្រចាំខែ​ ទោះបីជាសេវាកម្មកញ្ចប់ណាមួយ​ ក៏មិនអាច​ស្ថិតស្ថេរបាន​ដែរ​គឺ ហ្គេមចាស់នឹងរលាយបាត់ ហើយគេកំពុង​មាន​គម្រោង​ចេញ​លក់​ នៅលើ App Store ជំនួសវិញ។

សេវាកម្មនេះមិនមែនជា សេវាកម្មស្ទ្រីមហ្គេមដូចជា PlayStation Now ឬ Google Stadia ទេ។

នៅពេលណា​ចុះយើងឈ្មោះប្រើ Apple Arcade​ គឺ​អាចទាញយកហ្គេមបានច្រើន​តាមដែលអាច​យកមក​ដាក់នៅ​លើឧបករណ៍របស់យើង​។

លំនាំ​រកលុយ​របស់ Apple Arcade អាចប្រៀបធៀបទៅនឹងសេវាកម្មរបស់ Netflix ។

ប្រសិនបើយើង​ចំណាយច្រើនជាង ៥ ដុល្លារលើហ្គេមក្នុងមួយខែនោះApple នឹងអាចរកប្រាក់បាន ៦០ ដុល្លារ​ក្នុងមួយឆ្នាំ​យ៉ាងហោច។
មិនមានហ្គេមណាមួយនៅលើ Apple Arcade ​ដែលមាន​ច្បាប់​ចន្លោះ​សម្រាប់​រួមបញ្ចូលមីក្រូអាជីវកម្មឬសេដ្ឋកិច្ច​(បែងចែកប្រទេសមានក្រ) ដែលអាចលួចDownloadមក​លេងបាន ដោយសេរីទៀតនោះទេ។

សម្រាប់ ៥ ដុល្លារ​ប៉ុណ្ណោះ អ្នកប្រើអាចទិញសេវាកម្មធំ នឹងទទួលបានហ្គេម​អស្ចារ្សៗ​គ្រប់យ៉ាង ដែលលោកTim Cook ជឿថា​ គេ​នឹង​ជោគជ័យ​ដោយមិនចាំបាច់ចំណាយ​អ្វី លើការផ្សព្វផ្សាយទីផ្សារទំាងអស់ ព្រោះ​ហ្គេមទំាងនោះបាន​ផ្ចិតផ្ចង់យ៉ាងទាក់ទាញ។

Apple Arcade ក៏​អាចប្រើប្រាស់ចែករំលែកក្នុង​គ្រួសារផងដែរ។

សម្រាប់​ ការជាវ Apple Arcade តែមួយតម្លៃ​៤,៩៩ ដុល្លារក្នុងមួយខែ អាចចែករំលែកប្រើ​រវាងគ្រួសារទាំងមូលបាន​ប្រសិនណាយើង​​បង្កើត Family Sharing ។
Apple Arcade បានត្រូវគេ​ដាក់បង្ហាញរួចហើយ​នៅលើ iPhone ជាមួយនឹងការចេញផ្សាយ iOS 13 នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៩ថ្មីៗនះ។
នៅថ្ងៃទី ២៤ ខែកញ្ញាសេវាកម្មនេះបាន​ចាប់​ដាក់លក់នៅលើ iPad ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាព iPadOS 13 ហើយនៅលើ Apple TV ។

ចម្រើន តារា