BREAKING NEWS
Search

អ្នកមាន​ជំងឺលើសឈាម​គួរតែ​ប្រុង​ប្រ​យ័ត្ន​ពី​សុ​វត្ថិ​ភាព​ពិសេស ដួល​បោក​ក្បាល

ភ្នំ​ពេ​ញ ៖ បច្ចុប្បន្ន​នេះ​ជំងឺលើសឈាម​បានកើត​ឡើងទៅ​លើ​មនុស្ស​ចាស់​សឹង​គ្រប់ៗ​គ្នា​ដែល​ជំងឺ​មួយ​នេះ​កាច​សាហាវ​ខ្លាំងណាស់​ បើ​អ្នកជំងឺ​មិន​ប្រុង​ប្រ​យ័ត្ន​។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១២​ ខែសីហា​ លោក ជា សំអាង អាយុ​៦៦​ឆ្នាំ​មុខងារ​ជា​ចៅ​រង​ទី​១​សង្កាត់​ច្បារអំពៅ​ទី​២​ បាន​ទទួល​មរណភាព​ដោយសារតែ​ជំងឺលើសឈាម​ ក្រោយពី​លោក​បាន​ជិះ​ម៉ូតូ​រួច​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​បណ្តាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល​។

យោង​តាម​ប្រភព​ពី​លោក​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​មូល​ហេតុ​ដែល​លោក​ជា សំអាង បាន​ទទួល​មរណភាព​ គឺ​ដោយសារតែ​លោក​មាន​ជំងឺលើសឈាម​ជាប្រចាំ​ហើយ​ជួប​ករណី​គ្រោះថ្នាក់​ដួល​ម៉ូតូ​តែ​បន្តិច​ ប៉ុន្តែ​ពេល​ដែល​ដួល​គឺ​ដា​ច់ស​សៃ​រ​ឈាម​ខួរក្បាល​។

លោក ចៅសង្កាត់​បញ្ជាក់​ថា​ លោក​ជា សំអាង បាន​ជួប​គ្រោះថ្នាក់​ដួល​ម៉ូតូ​កាលពី​ចុងខែ​កក្កដា​មក​ម្ល៉េះ​។​ ហើយ​នៅ​ពេល​ដែល​លោក​ដួល​ម៉ូតូ​ភ្លាមៗ​គឺ​សាក្សី​អះអាង​ថា ​មិន​ធ្ងន់ធ្ងរ​ទេ​ព្រោះ​លោក​បាន​លើក​ម៉ូតូ​ពី​កន្លែង​ដួល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ សង្កាត់​ចាក់អង្រែលើ ​ខណ្ឌមានជ័យ​រួច​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​នៅឯ​ភូមិ​ដើម​ចាន់​១​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ ដោយ​សម្រាក​បាន​កន្លះ​ថ្ងៃ​ទើប​មាន​អាការៈ​មិន​ស្រួល​រួច​ក្រុមគ្រួសារ​បាន​ដឹក​យក​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រហូតដល់​ថ្ងៃទី​១២​ខែសីហា​ទើប​លោក​ជា សំអាង បាន​ទទួល​មរណភាព។

លោក​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​សំដែង​នូវ​ក្តី​រន្ធត់​ពេល​ទទួល​ដំណឹង​ថា​ លោក ជា សំអាង​បាន​ទទួល​មរណភាព​ដោយ​បន្សល់​ទុក្ខ​នៅ​ភរិយា​និង​កូន​២​នាក់​ឲ្យ​នៅ​កំព្រា​។ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញថា ជំងឺលើសឈាម​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ខ្លាំងណាស់​ពិសេស​ត្រូវការពារ​ឲ្យ​បានល្អ​ចំពោះ​ក្បាល​និង​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់​កុំ​ប្រហែស​ឲ្យ​សោះ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114