អ្នកសង្ស័យថាមានជំងឺកូវីត១៩ត្រូវបានឲ្យវិលត្រឡប់ទៅផ្ទះវិញ           

ព្រៃវែង៖ លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងថា នៅវេលា ម៉ោង១១:០០ថ្ងៃទី៩ ខែមេសាឆ្នាំ២០២០ បាន ជូនដំណើរបងប្អូនដែល សង្ស័យថាមានជំងឺ កូវីដ ១៩ នៅដាច់ដោយឡែក សំរាកនៅផ្ទះសំណាក់គ្រូបង្រៀន ចំនួន ១៤ ថ្ងៃ បានឲ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានបញ្ជូនសំណាក​ ទៅពិនិត្យនៅមន្ទីរពេទ្យ ប៉ាស្ទ័រ ថា គ្មានជំងឺកូវីដនោះទេនឹងបានតាមដានរយៈពេល ១៤ថ្ងៃ រួចមកបានឲ្យ វិលត្រឡប់ទៅ លំនៅដ្ឋានវិញ និងបានចែកថវិកាជូនបងប្អូនទាំង២៣នាក់ ដែលជាអំណោយរបស់ឯកឧត្តមជា សុមេធី អភិបាលខេត្តក្នុងនោះ ៖
– មនុស្សធំ ១៧ នាក់ ម្នាក់ៗទទួលបានថវិកា ៥0 000 រៀល ( ហាសិបពាន់រៀល)
– កុមារ ៦នាក់ ម្នាក់ៗទទួលបានថវិកា ១0 000 រៀល (ដប់ពាន់រៀល)។

អត្ថបទ៖ សៅគ្រី