អ្នកស្រី ទី សុធីតា នាំយកសម្ភារៈសិក្សានិងសម្លៀកបំពាក់ចែកដល់សិស្សជាង៣០០នាក់នៅសាលាបឋមសិក្សាចំបក់ស្រុកឱរ៉ាល់

ភ្នំពេញ ៖ ក្មេងៗប្រមាណជាង៣០០នាក់នៅសាលាបឋមសិក្សាចំបក់ស្ថិតនៅភូមិចំបក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ត្រូវបានអ្នកស្រី ទី សុធីតា អ្នកគ្រប់គ្រងប្រចាំរោងចក្រHana(Cambodia) INCតំណាងឲ្យលោក Go Jungbumនាយកក្រុមហ៊ុនបាននាំយកសម្ភារៈសិក្សានិងសម្លៀកបំពាក់ឯកសណ្ឋានសិស្សទៅចែកជូនកាលពីថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៩។

សម្ភារៈសិក្សាដែលត្រូវបានអ្នកស្រី ទី សុធីតាយកទៅចែកជូននោះរួមមាន៖សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប សម្លៀកបំពាក់ឯកសណ្ឋានសិស្ស និងថវិការមួយចំនួនទៀត។ ក្រៅតែពីការចែករំលែកក្តីស្រលាញ់និងសម្ភារៈសិក្សាដល់សិស្សជាង៣០០នាក់នេះអ្នកស្រី ទី សុធីតា និងក្រុមការងារក៏បានចែកនូវអាហារសាមគ្គីដូចជា នុំប៉័ង និងទឹកសុទ្ធជាដើម។
នៅក្នុងឱកាសចែកសម្ភារៈសិក្សានិងសួរសុខទុក្ខក្មេងៗនៅសាលាបឋមសិក្សាខាងលើនេះអ្នទី សុធីតា ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់ក្មេងៗទាំងអស់នោះឲ្យខិតខំសិក្សាក្រេបយកចំណេះវិជ្ជាពីសំណាក់លោកគ្រូអ្នកគ្រូ។ពិសេសត្រូវតែស្តាប់តាមដំបូន្មានឪពុកម្តាយធ្វើគំរូជាកូនល្អសិស្សល្អនិងក្លាយជាទំពាំងស្នងឬស្សីសម្រាប់ជូយដល់សង្គមនាពេលអនាគត់។
អ្នកស្រី ទី សុធីតា បានអះអាងទៀតថាអ្នកស្រីនឹងបន្តការចែករំលែកក្តីស្រលាញ់ជួយដល់ក្មេងៗនៅតាមសមាគមឬសាលារៀននៃតំបន់ជនបទដាច់ស្រយ៉ាល់ជាបន្តបន្ទាប់ពិសេសគឺកុមារកំព្រានៅតាមមណ្ឌលមួយចំនួនទៀត។ជាក់ស្តែងកាលពីថ្ងៃទី០១ ខែធ្នូ កន្លងមកនេះអ្នកស្រីនិងក្រុមការងារក៏បាននាំយកសម្ភារៈសិក្សានិងសម្លៀកបំពាក់ទៅចែកជូនដល់កុមារកំព្រានៅមណ្ឌលកុមារកំព្រាភូមិខែស៍ ភូម១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំង់ស្ពឺដូចគ្នាផងដែរ។

ជាមួយគ្នានេះដែរនាយកសាលានិងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាចំបក់ក៏បានថ្លែងអំណរគុណដល់អ្នកស្រី ទី សុធីតា តំណាងរោងចក្រHana(Cambodia) INCដែលបានឆ្លៀតពេលផ្ទាល់ខ្លួននាំយកអំណោយមកចែកជួនដល់សិស្សជាង៣០០នាក់ដែលកំពុងសិក្សានៅសាលាសាលាបឋមសិក្សាចំបក់ស្ថិតនៅភូមិចំបក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ខាងលើនេះ៕

អត្ថបទ៖ ចាន់រ៉ា