អ្នក​នាំ​ពាក្យ​៖ មិន​មាន​ការ​បិទជើងហោះ​ហើរ​ពីចិន​ទេ​

កម្ពុជានឹង​មិន​បិទជើងហោះហើរពីប្រទេសចិនមកកម្ពុជានោះទេ បើទោះបីករណីមេរោគមេរុសថ្មីកូរុណាបានកើតឡើងនៅប្រទេសកម្ពុជាហើយនោះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល។ ការ​​លើក​ឡើង​របស់​លោក​ស្រី​បែប​នេះ​​ត្រូវ​បានធ្វើ​ថឡើង​ក្នុងសន្នីសីទ​សារព័ត៌មាន​នាយប់​ថ្ងៃទី ២៧ ខែមករានេះ។

កម្ពុជា​រក​ឃើញ​វីរុសប្រភេទ​ថ្មី​​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ អ្នកជំងឺ​​ដែល​ផ្ទុក​វីរុសកូរ៉ូណា ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ។ គាត់ចេញដំណេីរពីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យកវត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាពជំងឺ​សញ្ញាផ្តាសាយធម្មតា​ ។