អ្នក​ព្រះ​វិហារ​ម្នាក់​ ​យក​​​៥​រយរៀលប្តូរបាន​៥លានរៀល​ពី​អាយស៍ IZE
BREAKING NEWS
Search

អ្នក​ព្រះ​វិហារ​ម្នាក់​ ​យក​​​៥​រយរៀលប្តូរបាន​៥លានរៀល​ពី​អាយស៍ IZE

លោក​ស្រី​ សែន លីន​ អាជីវករលក់ទូរស័ព្ទនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មាន​​សំណាងដោយ​សារ​កូន​ស្រី​បើក​គម្រប​អាយស៍​កូឡា IZE Cola ដប​ឈ្នះទឹក​ប្រាក់​៥​លានរៀលទាំងព្រឹកថ្ងៃទី​២២ ខែ​ឧសភា។

លោក​ស្រីបានរៀបរាប់អំពីដំណើរ​​នៃការឈ្នះថា៖ «​កូនស្រីទីពីរខ្ញុំឈ្មោះ ចាប សៀវណាយ តែងតែចូលចិត្តញុំាទឹកក្រូចអាយស៍ IZE ហើយបានត្រូវរង្វាន់ទឹកក្រូចអាយស៍១ដប។ ទើបនៅថ្ងៃទី​២២​នោះ គេបានសុំលុយខ្ញុំ៥០០រៀលគិតថា យកទៅប្តូរទឹកក្រូចអាយស៍ IZE Cola មួយដប ពេលទៅរៀនគួរនៅជិតផ្ទះនោះ។ ស្រាប់តែថ្ងៃឡើងម៉ោង១១ អ្នកគ្រូ​គេដឹក​កូនខ្ញុំមក ហើយប្រាប់ថា កូន​ខ្ញុំ​ឈ្នះ​៥លាន​ពីទឹកក្រូចអាយស៍ IZE Cola។ ​គ្រាន់​តែ​លឺបែបនេះ​ អ្នកផ្ទះទាំង​អស់​គ្នារំភើប​អរ​នឹកស្មានមិនដល់»។

លោកស្រីថា ទឹកប្រាក់នេះនឹងយកទៅទិញកាដូកង់ថ្មីមួយលើកទឹកចិត្តកូន ដែល​នាំ​សំណាងមក​ផ្ទះ ព្រោះជាអ្វីដែលគេចង់បាន រួមជាមួយនឹងសម្ភារៈសិក្សា​បន្ថែម​ទៀតពេលសាលាបើកឱ្យចូលសិក្សាធម្មតាវិញផងដែរ។​

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ៥០លានរៀល ៥​ លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង អាយស៍ជាច្រើនរយរង្វាន់ផងដែរ ៕