ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​មេម៉ាយ​ចាយ​រាង ភិន សុ​ដា​លី​ស ប្រកាស​លេងខ្លួន​ឲ្យ​អស់ដៃ​ក្នុង​ថ្ងៃ​ពិសេស

ភ្នំពេញ​ ៖ ​តារា​សម្ដែង​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ចាយរាង​កូន​មួយ​អ្នកនាង ភិន សុ​ដា​លី​ស បានប្រកាស​ត្រៀមខ្លួន​ និង​លេងខ្លួន​មួយ​អស់​ដៃ​ដើម្បី​ស្វាគមន៍​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ដែលមាន​បំណង​ចង់​ថតរូប​អនុស្សាវរីយ៍​ជាមួយ​នា​ឱកាស​ថ្ងៃ​បើក​សម្ពោធ​ផ្សារ​ទំនើប The Bridge Lifestyle Mall ​​ស្ថិត​នៅលើ​អាគារ​ដ៏​អស្ចារ្យ​នៅ​ខាងក្រោយ​ណាហ្គា​វើ​ល​នៅ​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ខាងមុខនេះ។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អ្នក​មេម៉ាយ​វ័យក្មេង​រូប​ស្រស់​អ្នកនាង ភិន សុ​ដា​លី បាន​លើកឡើងថា​នៅក្នុង​ថ្ងៃនោះ ​នាង​ទទួល​បាន​អញ្ជើញ​ពី​ខាង​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ ​ដើម្បី​ចូលរួម​ជាតា​រា​កិត្តិយស​ ខណៈដែល​អំឡុង​ថ្ងៃ​នោះ​ ក្រៅពី​នាង​ក៏​មាន​តារា​ល្បីៗ​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​ចង្កោម​សិល្បៈ​ចូលរួម​ផង​នោះ។ តារា​ដែល​ចូលរួម​មានដូចជា​៖​អ្នកនាង ភិន សុ​ដា​លី​ស ,​កញ្ញា Sura ,​កញ្ញា Stella ,​កញ្ញា New Sreyna ,​លោក Seak ,​លោក Rainiedara ,​កញ្ញា Anna និង​តារា​ហ្វេ​ស​ប៊ុ​ក​ល្បីៗ​ជាច្រើនរូប​ទៀត​។​

ប្រភព​បាន​បន្តថា ​តារា​ប្រុស​-​ស្រី​ដែលមាន​ឈ្មោះ​ខាងលើ ​នឹង​បង្ហាញ​វត្តមាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​គាំទ្រ​របសខ្លួន​ចាប់ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ ​អមដោយ​ការ​លេង​ហ្គេម និង​មានការ Show សប្បាយៗ​ជាច្រើន​ទៀត ដើម្បី​អបអរ​ថ្ងៃ​សម្ពោធ​ផ្សារ​ដ៏​ធំ​និង​ទំនើប​អស្ចារ្យ​មួយ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ​ ក្រៅតែ​ពី​មាន​វត្តមាន​របស់​តារា​សិល្បៈ​ខាងលើ ​និង​តារា​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​អ្នកគាំទ្រ​ និង​ទស្សនិកជន​ជាច្រើន​អញ្ជើញ​ចូលរួម​ផង​ដែរ​។​ តារា​ទាំងនេះ មិន​ត្រឹមតែ​ផ្ដល់​ភាព​សប្បាយ​រីករាយ ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​នាំ​ផ្លូវ​អ្នកចូលរួម​ឲ្យ​ស្គាល់​ពី​ចំណុច​ពិសេស​នៅក្នុង​ផ្សារ​ទំនើប​នេះ​ដែលមាន​ដូចជា ភោជនីយដ្ឋាន ហាង​ភេសជ្ជៈ ហាង​សំលៀកបំពាក់ ដ៏​ល្អ​ប្រណីត​លំដាប់​កំពូល​របស់​ពិភព​ដែល​កំពុង​បើក​ដំណើរការ​នៅ​ក្នុង​ផ្សារ​នោះ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114