BREAKING NEWS
Search

អ្នក​សិក្សា​ស្រាវជ្រាវ​កំពុង​តាមដាន​អង្កេត​ស្រាវជ្រាវ​ការព្យាបាល​ថ្មី​ចំពោះ​ជំងឺមហារីក​នាំមុខគេ

ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុងតែធ្វើការ​អង្កេត​ស្រាវជ្រាវ​មធ្យោបាយ​ថ្មីៗ​នៃ​ការព្យាបាល​អ្នកជំងឺ​មហារីក​ថ្លើម​។ របៀប​ព្យាបាល​នានា​មាន​ចាប់ពី​ការអភិវឌ្ឍ​ថ្លើម​សិប្ប​និមិត្ត​ដើម្បី​ធ្វើ​ឲ្យ​ឃើញថា តើ​ជាទូទៅ​នោះ ថ្លើម​របស់​សត្វ​ជ្រូក​វា​អាច​ផលិត​នូវ​សរីរាង្គ​ដែល​ត្រូវ​គ្នា​ជាមួយ​មនុស្ស​ដែរឬទេ​។

ចំពោះ​មនុស្ស​ផង​ទាំងឡាយ​ដែលមាន​ជំងឺថ្លើម​ការព្យាបាល​វិញ មានតែ​ធ្វើការ​ផ្សាំ​ថ្លើម​ថ្មី ឬ​ធ្វើការ​វះកាត់​យកចេញ​នូវ​ផ្នែក​ណា​នៃ​ថ្លើម​ដែលមាន​បញ្ហា​មហារីក​។ វិធី​ទាំងពីរ​យ៉ាងនេះ​ហើយ​ដែលជា​វិធី ធ្វើការ​វះកាត់​ធំៗ​។ ចំពោះ​មនុ​ស្សណា​ដែល​ត្រូវបានធ្វើ​ការវះកាត់ ហើយ​ផ្សាំ​ថ្លើម​ថ្មី ផ្សេងទៀត នឹងត្រូវ​ការចាំបាច់​ដោ​យ​ប្រើ​ថ្នាំ តម្រូវ​បន្ត​ព្យាបាល​ហៅថា “immuno-suppressant drugs” ទូទាំង​រយៈពេល​ចុងក្រោយ​នៃ​ជីវិត​រស់នៅ​របស់ខ្លួន​។

ទោះជា​យ៉ាងណា​ក៏​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុងតែ​ធ្វើ​កិច្ចការងារ​របស់ខ្លួន​ដោយ​ការចាប់ផ្តើម​រក​ផ្លូវ​ដោះស្រាយ​ថ្មី​មួយ​នោះ គឺ​កាត់បន្ថយ​ការធ្វើ​ទុក្ខ​ក្នុង​កម្រិត​អប្បរ​មា​មួយ​។ ជាមួយនឹង​វិធី​ព្យាបាល​ដោយសារ​ធាតុគីមី (chemotherapy) និង​ការព្យាបាល​ដោយ​វិទ្យុសកម្ម (Radiation) កោសិកា​ប្រកបដោយ​សុខភាព​បរិបូរ​ធម្មតា​ក៏​ទទួលរង​ខូចខាត​ផងដែរ ព្រោះតែ​កោសិកា​ទាំងនោះ​ស្ថិតនៅ​ជុំវិញ​ដុំ​ពក​កាច​មហារីក​។ ប៉ុន្តែ​វិធី​ព្យាបាល​បែប​ថ្មី​នេះ គឺ​ការប្រើប្រាស់​ប្រភេទ​រុក្ខជាតិ​ពី​ធម្មជាតិ​ដែឡមាន​សមាសភាគ​គីមី មិន​បង្ក​ជាតិពុល​។

​លោក Kattesh Katti សាស្ត្រាចារ្យ​មួយរូប​នៅ ឯ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ University of Missouri School of Medicine បាន​ដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា Nanotechnology ផ្តោត​មុខសញ្ញា​និង​កម្ទេចចោល​កោសិកា​នៃ​ដុំ​ពក​កាច​មហារីក​ដែល​ត្រៀម​នឹង​កកើត​ទៅជា​មហារីក​នៅ​ក្នុង​ថ្លើម​របស់​សត្វ​កណ្តុរ និង​កោសិកា​របស់​មនុស្ស (invitrohuman cells)។

ការពិសោធន៍​ការងារ​របស់លោក Katti នោះ​ពាក់ព័ន្ធ​នឹង​ល្អង​ដ៏​សែន​ល្អិត​នៃ​លោហធាតុ​មាស​ដែល​គេ​ចម្រាញ់​យកបាន​មកពី​ដើម​អាកាស្យា “acacia tree” ដែល​ត្រូវបាន​ហៅថា “nanoparticles”។

លោក Katti បាន​មានប្រសាសន៍ថា អ្នកជំងឺ​មហារីក​នឹង​ត្រូវបាន​ពិនិត្យមើល​អាកា​រៈ​ដោយ​ប្រើ​លំអង Nano Particles ទាំងនេះ​។ តែ​ក្នុង​រយៈពេល​ប្រមាណ​២​ម៉ោង​អ្នកជំងឺ​នឹង​ត្រូវ​បាន​ព្យាបាល​ដោយ​កាំរស្មី Lasers ហើយ​ក្រោយមក​គេ​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​ហើយ​។ គឺ​មិន​មាន​អ្វី​ដែល​ផ្ទុក​ទៅដោយ​ជាតិពុល​ដល់​អ្នកជំងឺ​ឡើយ៕
VOA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114