ឥឡូវនេះ សមាធិ​នៅ​កន្លែង​ធ្វើការ​​ ជារឿងដ៏ពេញនិយម​ថ្មី!

សមាធិ ​គឺ​ជា​ការ​អនុវត្តមួយ​ដែល ​បង្រៀន​យើង​ពី​របៀប​គ្រប់គ្រងផ្លូវចិត្ត​និងការពារសុខភាព​ផ្លូវអារម្មណ៍។

ថ្ងៃនេះ Kpt plus នឹង​ណែនាំ​ពី​វិធី​សមាធិ​រយៈពេល​១៥នាទី ​សម្រាប់​បុគ្គល​ដែល​ចង់​ឱ្យ​ដួងចិត្ត​ស្ងប់ស្ងាត់តតាំង​ជម្នះ​ជាមួយ​ភាពតឹងតែង ក្នុងសង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​​និង​​យក​ទៅ​កែ​លម្អ​​បរិយាកាស​​នៅ​កន្លែង​ធ្វើការ​របស់​ពួកគេផង។

​ថ្ងៃទី១ សមាធិ ១០ទៅ១៥ នាទី

សម្រាប់​ថ្ងៃ​ដំបូង​ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​ធ្វើ​សមាធិ​សាកល្បង​ណាមួយ ​ដែល​មើល​ទៅ​ទាក់ទាញ​ឬ​ចូលចិត្ត។ រក​សមាធិ​ណា​ដែល​មាន​ការ​ណែនាំ​ត្រឹម​រយៈ​ពេល​ប្រហែល ១០ទៅ១៥ នាទី​សិន។ ពីរ​បី​ថ្ងៃ​ដំបូង​ប្រាកដជា​លំបាក​ ដោយសារ​យើង​មិនធ្លាប់ ​ដូច្នេះ​គួរ​ជឿជាក់​លើ​ខ្លួនឯង​នឹង​ព្យាយាម ។

ថ្ងៃទី២ រាប់ដង្ហើមនឹងរាប់សមាធិ ១៥ នាទី​ម្ដ

កំណត់​កម្មវិធី​ប្រហែល​រយៈពេល១៥នាទី​ នៅ​ពេល​អ្នក​ឈប់​សម្រាក​​បាយ​ថ្ងៃ​ត្រង់ ​ឬ​មុន​ពេល​ធ្វើការ។ បិទ​ភ្នែក​របស់​អ្នក ​ហើយ​ចាប់ផ្ដើម​ដក​ដង្ហើម​យឺតៗ ​រួច​រាប់​ដង្ហើម​​ទាំង​ដង្ហើម​ចេញ​នឹង​ដង្ហើមចូល។ ធ្វើ​ម្ដង​ទៀតរយៈពេល១៥ នាទី​ នោះ​នឹង​មាន​អារម្មណ៍​ថា​ស្រលះ​ចិត្ត​ជាង​មុន។

ថ្ងៃទី៣ ​សមាធិ​១៥នាទី​ដើម្បី​បរិភោគ​អារម្មណ៍

ធ្លាប់​លឺ​តែ​បរិភោគ​អាហារ​ តែ​នេះ​ក៏​មាន​បរិភោគ​អារម្មណ៍​បាន​ដែរ! មិន​ចម្លែក​ឡើយ​ នេះ​បើ​ផ្អែក​លើ​អ្នក​ជំនាញ​មូលដ្ឋាន​បាន​និយាយ​ថា​ ក្នុង​រយៈ​ពេល​២ថ្ងៃ​កន្លង​មក​នេះ​ ជា​ពេល​វេលា​ដើម្បី​បញ្ចូល​សមាធិ​នៃ​ការ​គិត​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក។ រយៈពេល១៥ នាទី​ដំបូង​នៃ​អាហារ​ថ្ងៃត្រង់​ សូម​ព្យាយាម​កំណត់​វា​អោយ​បាន ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ដង្ហើម​របស់​អ្នក ​ហើយ​ប្រើ​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍​ដើម្បី​អោយ​ដូចជា​ការ​ទទួល​ទាន​អាហារ។ ពេល​សមាធិ​ បើ​សិន​អ្នក​គិត​បែប​នេះ ​វា​នឹង​ផ្សារ​ភ្ជាប់​អ្នក​ទៅ​នឹង​បរិស្ថាន​ធ្វើ​ឱ្យ​សមត្ថភាព​របស់​អ្នក​មាន​ការ​យល់ដឹង​កាន់​តែ​ច្បាស់ ​នៅ​គ្រប់​ពេល​វេលា​មិនខាន។

ថ្ងៃទី៤ ធ្វើ​សមាធិ​ដើរ ១៥ នាទី

វិធីសាស្ត្រ​នេះ​រាង​ចម្លែក​បន្តិច​តែ​មាន​ប្រសិទ្ធភាព​ អ្នក​គ្រាន់​តែ​ដើរ​ពី​ផ្ទះ​ទៅកន្លែងការងារ ឬ​ពី​កន្លែង​ទទួលទាន​អាហារ​ដើម្បី​ធ្វើ​សមាធិ​ ក៏​អាច​ធ្វើ​អោយ​អារម្មណ៍​របស់​អ្នក​បាន​ធូរស្បើយ​ច្រើន​ដែរ។ ការ​ដើរ​សមាធិ​បែបនេះ​នឹង​ធ្វើ​អោយ​អ្នក​យល់ដឹង​ពី​សេរី​រាងកាយ​ខ្លួន​បាន​ច្រើន ​ឬ​អាចកត់​សម្គាល់​ថា​ តើ​ផ្នែក​ជា​ច្រើន​នៃ​រាងកាយ​របស់​អ្នក​កំពុង​ធ្វើ​ចលនា​ក្នុង​ពេល​តែ​មួយ​មែនទេ?

ថ្ងៃទី៥ គិតសន្សឹមៗក្នុងពេលសមាធិ ១៥ នាទី

សម្រាប់​ថ្ងៃ​បញ្ចប់ ​អ្នក​អាច​អង្គុយ​ក្នុង​ទីតាំង​ណាមួយ​សមរម្យ​ នៅ​ពេល​សម្រាក​នៅ​កន្លែង​ធ្វើការ។ ​អ្នក​ត្រូវ​ដកដង្ហើម​ចូរ​យឺតៗ​សន្សឹមៗ វា​នឹង​ជួយ​ស្រូប​ទាញ​ការ​យល់ដឹង​របស់​អ្នក​ទៅ​ដង្ហើម​ចូល​មួយ​កន្លែង​ទៀត​ដែល​ស្ងប់ស្ងៀម​បំផុត។ កត់សំគាល់​ដង្ហើម​របស់​អ្នក ​ដោយ​ផ្ដោតអារម្មណ៍ទៅ​លើ​រាងកាយ​ផ្សេងទៀត​របស់​ខ្លួនឯង។

នៅពេលដែលអ្នកបញ្ចប់វិធីទាំង៥នេះរួច ក្នុងរយៈពេល៥ថ្ងៃអ្នកនឹងមានការយល់ដឹងកាន់តែច្បាស់អំពីខ្លួនឯង។  សមាធិ​ធ្វើ​អោយ​អ្នក​ដឹង​​អំពី​គំនិត​នៃ​ការ​ភ័យខ្លាច ​ការ​លើកទឹកចិត្ត​ នឹង​ការ​លំបាក​ណាមួយ​ដែល​កំពុង​តែ​ប្រឈមមុខ​ ជា​ពិសេស​វា​ជួយ​ទម្លុះ​ភាព​នូវ​ស្ងៀមស្ងាត់​ ក្នុង​អារម្មណ៍​របស់​អ្នក​បាន​ច្រើន។

មិន​ជឿ​មែន​ទេ? ​ប្រិយមិត្ត​អាច​សាកល្បង​ធ្វើ​វា​បាន​ មិនថា​កន្លែង​ការងារ ​ឬ​ដើរចេញ​ទៅ​ទទួល​ទាន​អាហារឡើយ។

 

ចុចអាន៖វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង

 

ចុចអាន៖ខ្មែរយើង យល់ខុសនឹងទឹកម្នាស់កម្រិតណា? អានហើយ​ស្តាយក្រោយ!

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ