BREAKING NEWS
Search

ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ចុះ​សួរ​សុខទុក្ខ​សមាជិក​ក្រោម​ឱវាទ​ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី​

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អម​ដំណើរ​ដោយ មេ​បញ្ជា​ការរង​, នាយរង​សេនាធិការ​,​នាយ​ការ​រិ​យា​ល័យ និង​បងប្អូន​នាយ​អាវុធហត្ថ​ជា​ច្រើន​រូប​ទៀត បាន​ចុះទៅ​សួរ​សុខ​ទុក លោក​វរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរង​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ ពេទ្យ​រុស្សី កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ ។​

ក្នុង​ឱកាស​សួរសុខទុក្ខ​នោះ​ផង​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​នាំ​យក​នូវ ថវិកា​ប្រមាណ ៥​លាន ៤០​ម៉ឺន​រៀល ភេសជ្ជៈ ០៧​កេស ផ្លែឈើ​ស្រស់ ០១ កន្ត្រក ប្រគល់​ជូន​អ្នក​ជំងឺ ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការ​ចែករំលែក សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​។​

ក្រៅពីនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន សំណេះសំណាល​សួរសុខទុក្ខ​ដល់​អ្នក​ជំងឺ​ផ្សេងទៀត ដែល​នៅ​សម្រាក​ព្យាបាល​ក្បែរ​គ្នា ចំនួន ០៦​នាក់ និង បាន​ជូន​អំណោយ ក្នុង​ម្នាក់ៗ​ទទួល​បាន​ភេសជ្ជ​: ០២​កេស និង ថវិកា ១០​ម៉ឺន​រៀល​ផង​ដែរ​៕


អត្ថបទ៖ រ៉ា​វុ​ទ្ធ​