BREAKING NEWS
Search

ឧទ្ធម្ភាគចក្រ​កងទ័ព​មី​យ៉ាន់​ម៉ា​មួយ​គ្រឿង​ ដែល​ផ្ទុក​មនុស្ស​ចំនួន ១១៦​នាក់​បាន​បាត់​ដំណឹង​សូន្យ

យោងទៅតាម​ព័ត៌មាន​ពី​មេបញ្ជាការ​កងទ័ព និង​ប្រភព​ព័ត៌មាន​ពី​ព្រលាន​យន្តហោះ​បាន​ឲ្យ​ដឹង​ថា ​ឧទ្ធម្ភាគចក្រ​កងទ័ព​មី​យ៉ាន់​ម៉ា​មួយ​គ្រឿង​ ដែល​ផ្ទុក​មនុស្ស​ចំនួន ១១៦​នាក់ ​បាន​បាត់​ដំណឹង​នៅ​ថ្ងៃ​ពុធ​នេះ​នៅ តំបន់​ភាគ​ខាងត្បូង​នៃ​ចន្លោះ​ទីក្រុង Myeik និង Yangon។

មេបញ្ជាការ​ទ័ព​មួយ​រូប ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា វិទ្យុទាក់ទង​នៃ​ឧទ្ធម្ភាគចក្រ​នេះ​បាន​បាត់​ព័ត៌មាន​ភ្លាមៗ​នៅ​ម៉ោង១និង៣៥​នាទី​រសៀល (០៧និង០៥GMT) ក្រោយពី​ធ្វើដំណើរ​ប្រមាណ​ជា ២០​ម៉ា​យ ពី​ភាគ​ខាងលិច​នៃ​ទីក្រុង Dawei​។ មេបញ្ជាការ​រូប​នេះ​បាន​បន្ថែម​ផង​ដែរ​ថា នាវា​និង​ឧទ្ធម្ភាគចក្រ​មួយ​ចំនួន​បាន​បញ្ជូន​ចេញ​ដើម្បី​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ការទាក់ទង​មួយ​នេះ​នៅ​តំបន់​សមុទ្រ Andaman។

ចំណែក​ប្រភព​ព័ត៌មាន​ពី​ព្រលានយន្តហោះ​បាន​ឲ្យ​ដឹង​ផង​ដែរ ឧទ្ធម្ភាគចក្រ​នេះ​ផ្ទុក​អ្នកដំណើរ​ទាំងអស់​ចំនួន ១០៥​នាក់ និង​អាកាស​យានិក​ចំនួន១១​នាក់​។ អ្នកដំណើរ​នៅ​លើ​ឧទ្ធម្ភាគចក្រ​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា ​ជា​កងទ័ព​ដែល​រស់នៅ​តំបន់​មាត់សមុទ្រ​។ យ៉ាងណាមិញ​ប្រភព​ព័ត៌មាន​ដដែល​បាន​ប្រាប់​ទៅ AFP ថា​ ពួកគេ​ជឿ​ថា ​ឧទ្ធម្ភាគចក្រ​ដែល​បាត់​មួយ​នេះ អាច​បណ្តា​មកពី​បញ្ហា​បច្ចេកទេស ព្រោះ​អាកាសធាតុ​នៅ​តំបន់​ដែល​បាត់​ការទាក់ទង​មាន​ភាព​ប្រក្រតី​។ តាម​ព័ត៌មាន​ពី AFP ដដែល​បាន​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេលនេះ​ពួកគេ​នៅ​មិនទាន់​មាន​ព័ត៌មាន​នៅឡើយ​ពី​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ខ្លួន៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114