ព័ត៍មានទាន់​ហេតុការណ៏
Search

ពិតអត់ដើរលេងតាមឧទ្យាន ជួយ​បង្កើន​សុខភាព​ផ្លូវចិត្ត?

ការ​ចំណាយ​ពេល​ទៅ​ខាង​ក្រៅ​ផ្ទះ គឺជា​រឿង​ ដែល​ត្រូវ​បាន​គេ​យល់ថា​នាំមក​នូវ​សុខភាព​ផ្លូវចិត្ត​ ក្នុង​នោះ​ បាន​កាត់បន្ថយ​អាការៈ​ស្រេ្ត​ស ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណេក​ និង​បង្កើន​ការ​យល់ដឹង​ចងចាំ។

ការ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ឧទ្យាន​នានា ដែល​នៅ​ជុំវិញ​ពិភពលោក​ជា​លទ្ធផល​មកវិញ​នោះ បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ផ្លូវចិត្ត បើ​គិត​ជា​សាច់ប្រាក់​វិញ​គឺ​មាន​ដល់​ទៅ​៦​ទ្រី​លាន​ដុល្លារ(៦​ពាន់ ​ពាន់​លាន​ដុល្លារ)។ នេះ​បើ​យោង​តាម​ក្រុម​អេកូ​សាស្ត្រ ក្រុម​អ្នក​ចិត្តវិទូ និង​ក្រុម​សេដ្ឋ​វិទូ មួយ​មកពី​សាកលវិទ្យាល័យ​ Griffith University នៅ​ប្រទេស​អូស្ត្រាលី។

តាម​ការ​ឲ្យ​ដឹង​ពី​លោក Ralf Buckley ដែល​ជា​អ្នកដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា នៅក្នុង​ន័យ​នៃ​ពាក្យ​ថា ការថែទាំ​សុខុមាលភាព​នោះ​គឺ​អ្នកជំងឺ​ត្រូវតែ​ចំណាយ​ទៅលើ​ការព្យាបាល ប៉ុន្តែ​តម្លៃ​នៃ​ការព្យាបាល​សម្រាប់​ការបង្ការ​នោះ​វិញ​មិន​ត្រូវបាន​យក​គិត​ជា​បរិមាណ​តាម​មាត្រដ្ឋាន​សកល​នោះទេ​។​

បើ​គ្រាន់តែ​និយាយ​ចំពោះ​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ​ការមិន​ទៅកាន់​ទី​ឧទ្យាន​ដើម្បី​ដើរ​កម្សាន្ត​នោះ​តម្លៃ​នៃ​ការខាតបង់​ចំពោះ​ការព្យាបាល​ជំងឺ​ពាក់ព័ន្ធ​នឹង​ផ្លូវចិត្ត​ត្រូវតែ​បង់​ទៅលើ​ការចំណាយ​ជា​រៀងរាល់ឆ្នាំ​ដល់​ទៅ​១៤៥​ពាន់​លាន​ដុល្លារ​៕

​អា​.​អេ​ហ្វ​.​ប៉េ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114