ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុក​​បង្កើត​ រំលោភ​​​​​កូន​ស្រី​ខ្លួន​ឯង ​បាន​សម្រេច​ជា​ច្រើន​ដង ​ទើប​បែក​ធ្លាយ​ដល់​ប្រពន្ធ

ឧត្ដរមានជ័យ​ ៖​ ឪពុក​បង្កើត​ឃើញ​កូនស្រី​ពេញក្រមុំ​​​ ក៏​ចាប់​រំលោភ​បាន​សម្រេច​ជាច្រើន​ដង ចុង​ក្រោយ​បែក​រឿង​ដល់​ប្រពន្ធ​ ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន។

កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​​វេលា​ម៉ោង​០៩​និង​៤០ នាទី​ព្រឹក ​សមត្ថកិច្ច ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ម៉េ​ត ជា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង​ ដោយ​បាន​ប្ដឹង​ឈ្មោះ រ៉េវ រ៉ុ​ន ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ត្រូវជា​ប្ដី​របស់​ខ្លួន ​ រស់នៅ ផ្ទះ​ជាមួយគ្នា។ ជនរងគ្រោះ​ជា​កូនស្រី​បង្កើត ឈ្មោះ រ.ស.ន​ អាយុ​១៦ ឆ្នាំ រស់នៅ​ក្នុង បន្ទុក​គ្រួសារ។

សមត្ថកិច្ច​ បាន​ឲ្យដឹង​​ថា ​៖​ តាម​ចម្លើយ​​របស់​ជនរងគ្រោះ​, កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ឪពុក​បាន​ចាប់​រំលោភ​ខ្លួន​ នៅ​លើ​ផ្ទះ​ ​​ពេល​ម្ដាយ​មិន​នៅ​​ និង​ជា​ច្រើនដង​តាំងពី​ពេល​មុនៗ​មក។

សមត្ថកិច្ច​ បាន​បញ្ជាក់​ថា ​៖​ ក្រោយពី​ទទួល​ បាន​ពាក្យ​បណ្តឹង​រួច អធិការ​នគរបាល​ស្រុក​ បាន​ចាត់តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក។ បច្ចុប្បន្ន ​សមត្ថកិច្ច​ កំពុង​សាកសួរ និង​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114