ព័ត៍មានទាន់​ហេតុការណ៏
Search

២៣​នាក់​ចុងក្រោយ​របស់​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប៉ះ​ហុងកុង ប្រកាស​ជា​ផ្លូវការ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ ២៣​នាក់​ជា​ផ្លូវការ​ហើយ ដើម្បី​ត្រៀម​ការប្រកួត​ជំនួប​ទី​៥ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ជាមួយ​ហុងកុង​។

កីឡាករ​ទាំង ២៣​នាក់​ ដែល​ត្រូវ​បាន​កោះហៅ​រួមមាន អ្នកចាំទី ស៊ូ យ៉ា​ទី (​ណាហ្គា​វើ​លដ៍​), កែវ សុខ​សិលា (​វិសាខា​), ហ៊ុល គីម​ហុយ (​បឹងកេត​)​។ ខ្សែការពារ ឆេង ម៉េង (​វិសាខា​), សឿ​យ វិសាល (​ព្រះខ័ន​រាជ​ស្វាយរៀង​), កែន ច័ន្ទ​សុភ័ក្ត្រ (​វិសាខា​), យើ​ុ សា​ហ្វី (​ភ្នំពេញ​ក្រោ​ន​, លី វ៉ា​ហេ​ទ (​បឹងកេត​), សេត រ៉​ស៊ី​ប (​បឹងកេត​), ទេស សម្បត្តិ (​បឹងកេត​) និង​សារ៉េត គ្រី​យ៉ា (​ព្រះខ័ន​រាជ​ស្វាយរៀង​)​។ ខ្សែបម្រើ​រួមមាន ធា​រី ចន្ថា​ប៊ី​ន (Terrenganu របស់​លី​គ​កំពូល​ម៉ាឡេស៊ី​), គួច សុ​កុម្ភៈ (​ណាហ្គា​វើ​លដ៍​), គួច ដា​នី (​ណាហ្គា​វើ​លដ៍​), សុះ សូ​ហា​ណា (​ណាហ្គា​វើ​លដ៍​), អ៊​ន ចាន់​ប៉ូ​លីន (​ភ្នំពេញ​ក្រោ​ន​), យើ មូស្លីម (​ភ្នំពេញ​ក្រោ​ន​), កាន់ ពិសាល (​ក្រសួងការពារជាតិ​), និង​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​), កែវ សុខ​ផេង (​វិសាខា​), រ៊ឹ​ង ប៊ុន​ហៀ​ង (​ក្រសួងការពារជាតិ​), ស៊ិន កក្កដា (​វិសាខា​) និង សៀង ច​ន្ធា (​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម​១៨​ឆ្នាំ​)​។

សូម​បញ្ជាក់​ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន ត្រឹម​ជុំ​ទី​១ គឺ​រក​បានតែ ១​ពិន្ទុ​ប៉ុណ្ណោះ ពោលគឺ​ស្មើ​ជាមួយ ហុងកុង នេះ​ផ្ទាល់​តែម្ដង​កាលពី​ពាក់កណ្ដាល​ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ នៅលើ​ទឹកដី​កម្ពុជា​។

ចំពោះ ជំនួប​ទី​៥ កម្ពុជា ត្រូវ​ប៉ះ​ជាមួយ ហុងកុង សារជាថ្មី​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Hong Kong Stadium ទីក្រុង​ហុងកុង វិញ​ម្ដង ប៉ុន្តែ​មុន​ប៉ះ ហុងកុង ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏​នឹង​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មួយ​ប្រកួត​ផងដែរ ជាមួយ​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី នៅ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114