BREAKING NEWS
Search

៨ យ៉ាង​ដែល​​មនុស្ស​ជោគជ័យ​ចូលចិត្ត​ធ្វើដូចគ្នា

គ្នា​យើង​កំពុង​តែ​អាន​ អាច​ធុញ​នឹង​លឺ​ពាក្យ​ថា​មនុស្ស​ជោគជ័យ​ដដែលៗ​ សាំៗ​មែន​អត់? តែ​កុំ​ទាន់​អាល​ធុញថប់​ សាក​មក​អាន​អត្ថបទ​នេះ​សិន​ អាច​មាន​អ្វី​ដែល​ភ្ញាក់ផ្អើល​ជាងធុញក៏​ថា​បាន។

តើ​អ្វី​ដែល​បុគ្គល​ជោគជ័យ​ចូលចិត្ត​ធ្វើ​​ ហើយ​អាច​ឲ្យ​យើង​​ភ្ញាក់ផ្អើល ៖

១. ជួយ​អ្នក​ដែល​ត្រូវ​ការ​សម​នឹង​ទទួល​បាន

អ្នក​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​ជា​ទូទៅ​មាន​ចិត្ត​ទូលាយ​ជាមួយ​ពេលវេលា​និង​លុយកាក់​របស់​ពួកគេ​ នៅ​ពេល​និយាយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​និង​សក្ដិសម​ទទួល​បាន។

២. ដេក​នៅ​លើ​គ្រែ​ខ្លួនឯង​ទើប​មាន​ក្ដី​សុខ

ការហោះហើរ​លើ​អាកាស​ទៅ​ទូទាំង​ពិភពលោក ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ទំនើប​ៗ គឺជា​រឿង​មួយ​ធម្មតា​ មិនមែន​អស្ចារ្យ​សម្រាប់​ពួកគេ​ឡើយ។  Glinda​ បាន​និយាយ​ថា មិនថា​យើង​នៅ​ទី​ក្រុង​ឬ​ប្រទេស​ណា​ទេ​ គ្មាន​ទីណា​ដូច​ផ្ទះ​របស់​យើង​ឡើយ។

៣. ចំណូលចិត្ត​ពេល​ទំនេរ​ធម្មតាៗ

អ្នក​ខ្លះ​សាងសង់​គំរូ​ ឬ​លេង​ឧបករណ៍​តន្ត្រី​ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ចូលចិត្ត​ដុត​នំ​ទៅ​តាម​ទម្លាប់​ពី​មុន។ ចំណែក​អ្នក​ខ្លះ​ទៀត​ចូលចិត្ត​ថែ​សួន​ ឬ​ពុះ​​អុស​ ចម្អិន​ម្ហូប​តាម​ចំណង់ចំណូលចិត្ត។

៤. ធ្វើការ​ដែល​ខ្លួន​ចូលចិត្ត

មនុស្ស​ជោគជ័យ​ចូលចិត្ត​ធ្វើ ​មិន​មែន​អ្វី​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ​ដើម្បី​តែ​​ភាព​សប្បាយ​រីករាយ​តែ​មួយ​មុខ​ទេ។ ហើយ​អ្វី​ដែល​ពួកគេ​ភាគច្រើន​ធ្វើ ​គឺ​ធ្វើការ​ការងារ​ដែល​ចូលចិត្ត​ដើម្បី​បង្កើត​ទម្លាប់​និង​ចំណង់ចំណូលចិត្ត។

៥. ពេល​វេលា​ស្ងប់ស្ងាត់

មនុស្ស​ទាំងនោះ​​រីករាយ​ជាមួយ​នឹង​ពេល​វេលា​ស្ងាត់ស្ងៀម​តែ​ម្នាក់ឯង ​ឬ​ជាមួយ​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​ពួកគេ​តែ​ប៉ុណ្ណោះ។

៦. ត្រួត​ពិនិត្យ​ល្អិតល្អន់

មិនមែន​នាយក​ប្រតិបត្តិ​ទាំងអស់​សុទ្ធតែ​គ្រប់គ្រង​ភាព​មិន​ស្មោះត្រង់​ ឬ​ខ្លាច​ភាព​មិន​ស្មោះត្រង់​កើតឡើង​នៅ​កន្លែង​ពួកគេ​ឡើយ។ ប៉ុន្តែ​នេះ​ជា​លក្ខណៈ​ទូទៅ​ក្នុង​ស្ថាប័ន ​ជា​ពិសេស​ក្នុង​ចំណោម​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ធំៗ​ គេ​តែង​ទម្លាប់​ធ្វើ​បែបនេះ។

៧. ផ្ដល់​ដំបូន្មាន

អ្នកដឹកនាំ​អាជីវកម្ម​ដែល​ជោគជ័យ​ភាគច្រើន ​មាន​ចិត្ត​សប្បុរស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​និង​បទពិសោធន៍។ សូម្បីតែ​ពួកគេ​រក​ប្រាក់​បាន​ច្រើន ​​ក៏​ពួកគេ​នៅ​តែ​ចូលចិត្ត​និយាយ​ពី​ការ​សរសេរ​សៀវភៅ ​ឬ​អត្ថបទ​និង​ផ្ដល់​ដំបូន្មាន​បន្តិចបន្តួច​ដល់​អ្នក​ដែល​ត្រូវ​ការ។

៨. ធ្វើ​ល្អ​ចំពោះ​បុគ្គលិក​ពួកគេ

​ពួកគេ​តែង​មាន​មេត្តា​ មិន​អាត្មានិយម​ និង​លោភលន់​នោះ​ទេ។ ហើយ​ស្ទើរ​តែ​គ្រប់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​ទាំងអស់ ​តែង​និយាយ​ថា​ធនធានមនុស្ស​ដែល​ពួកគេ​កំពុងតែ​កាន់កាប់​ គឺ​សំខាន់​បំផុត​សម្រាប់​ពួកគេ៕

ចុចអាន៖ភរិយាប្រធានាធិបតីចិន Xi Jinping ជានរណា?

ចុចអាន៖ គន្លឹះធំបង្អស់ដើម្បី​ជោគជ័យ​ពេលនិយាយជាសាធារណៈ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖entrepreneur