៩ កន្លែង អាច​ទៅ​រក​សេវា​ឆៀក​​រថយន្តបាន មិន​បាច់​ចំណាយ​លុយ​មក​ភ្នំពេញ​

បង​ប្អូន​អ្នកប្រើប្រាស់​រថយន្ត​ អាច​ទៅ​រក​សេវា​ឆៀក​រថយន្ត​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​ក្រសួង​សាធារណការ​បាន​រៀបចំ ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​មក​ភ្នំពេញ។

ទីតាំងមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)មាន ១៤ទីតាំងទូទាំងប្រទេស

::: រាជធានីភ្នំពេញ ០៥ទីតាំង៖
– ភ្នំពេញ ឬស្សីកែវ – ភ្នំពេញ ចំការដូង – ភ្នំពេញ បឹងស្នោ – ភ្នំពេញ ជ្រោយចង្វារ ផ្លូវជាតិលេខ៦អា – ភ្នំពេញ បឹងបៃតង។
:::តាមបណ្តាខេត្តផ្សេងៗ ០៩ទីតាំង៖
-ខេត្តបាត់ដំបង -ខេត្តកំពង់ចាម -ខេត្តកំពង់ស្ពឺ -ខេត្តសៀមរាប -ខេត្តកំពង់ឆ្នាំង -ខេត្តក្រចេះ -ខេត្តព្រះសីហនុ -ខេត្តរតនគិរី -ខេត្តព្រះវិហារ។

ក្រៅ​ពី​មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)មាន ១៤ទីតាំង ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ មានរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត ០៣គ្រឿងទៀត ដើម្បីសម្របសម្រួលចុះទៅកាន់ខេត្តដែលមិនមានមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ៕