BREAKING NEWS
Search

​កាហ្វេផ្ដល់ប្រយោជន៍តែក៏អាចមានគុណវិបត្តិធ្ងន់ធ្ងរដល់សុខភាពប្រសិនបើ….

កាហ្វេជាភេសជ្ជៈពេញនិយមសម្រាប់យុគសម័យថ្មី។ មនុស្សជាច្រើនចំណូលទទួលទានកាហ្វេពេលព្រឹក ព្រោះវាជួយស្មារតីឲ្យភ្លឺស្វាង។ កាហ្វេមានគុណសម្បត្តិច្រើនយ៉ាងចំពោះរាងកាយ ទន្ទឹមនឹងនោះវាក៏មានផលប៉ះពាល់ដល់សុខភាពមួយចំនួនផងដែរ។

សារធាតុ​ធី​អូ​ហ្វ៊ីល​លីន (Theophylline) ជា​សារធាតុ​នៅក្នុង​កាហ្វេ​អ៊ីន​ដែល​ធ្វើឱ្យ​បំពង់ខ្យល់​រីក និង​ជំរុញដល់​ប្រព័ន្ធ​ប្រសាទ។ នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ សារធាតុ​នេះ​គេ​ប្រើ​ជាមួយ​អ្នក​ជំងឺហឺត​ដង្ហក់ ដើម្បី​ជំរុញ​ការដកដង្ហើម។ បើ​បានទទួល​សារធាតុ​នេះ​ក្នុង​បរិមាណ​ច្រើន អាច​នឹង​ហុច​ផល​ឱ្យ​រាងកាយ​បាត់បង់​តុល្យការ ដោយសារតែ​វា​ទៅ​ជំរុញ​ប្រព័ន្ធ​ខួរក្បាល​ ទើប​មិន​ស័កិ្តសម​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​បេះដូង​នោះទេ។

ដោយឡែក សារធាតុ ស៊ែ​ន​ធី​ន អាល់​ខា​លយ​ដ៍ (Xanthine Alkaloid) ជា​សារធាតុ​ដែល​មានឥទ្ធិពល​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល ដែល​ធ្វើឱ្យមាន​អារម្មណ៍​ក្លៀវក្លា រាងកាយ​ស្វាហាប់។ បើសិន​បានទទួល​ក្នុង​បរិមាណ​ច្រើន អាចធ្វើឱ្យ​បេះដូង​ដើរ​លឿន​ខុស​ប្រក្រតី​បាន។ ​សារធាតុ​នេះ​ត្រូវបាន​ប្រើ​ជា​ចំណែក​ផ្សំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ភេសជ្ជៈ​កំប៉ុងផ្សេងៗ ក៏ដូចជាមាន​នៅក្នុង​កាហ្វេ​អ៊ីនផងដែរ។ របាយការណ៍​ខ្លះ​បាន​ប្រាប់ថា សារធាតុ​នេះ​ប្រើ​លាយ​ផ្សំ​នៅក្នុង​ថ្នាំ​សម្លាប់​សត្វល្អិតទៀតផង ព្រោះ​កាហ្វេ​អ៊ីន​អាចធ្វើឱ្យ​សត្វល្អិត​ស្លាប់​បាន។ កាលណាទទួលទានសារធាតុ​នេះក្នុងបរិមាណច្រើន វានឹង​ធ្វើឱ្យ​ប្រព័ន្ធ​ប្រឆាំង​ភាពស៊ាំ​ក្នុង​រាងកាយ​ធ្លាក់​ចុះខ្សោយ។

លើសពីនោះទៀត សារធាតុផ្សេងនៅក្នុង​កាហ្វេ​អ៊ី​ន​អាចធ្វើ​ឱ្យ​កើត​ដំបៅ​នៅក្នុង​ក្រពះ ឬអ្នកមាន​ជំងឺ​ក្រពះ​ស្រាប់​ មាន​អាការ​ចុកពោះ​នៅពេល​ទទួលទាន​កាហ្វេ​ពេល​ពោះ​ទំនេរ។ ម្យ៉ាងទៀត នៅពេលផឹកកាហ្វេពេលមិនទាន់ញ៉ាំអី ​អាច​ធ្វើឲ្យវិលមុខ មាន​អារម្មណ៍​រសាប់រសល់ និង​ងាយធ្វើឱ្យ​កើត​អាការ​ធុញថប់​តានតឹង។ រីឯអាការ​ផ្សេងទៀតគឺធ្វើឲ្យបេះដូង​លោត​ញាប់ និង​គេង​លក់​មិន​ស្រួល។ បន្ថែមពីលើនេះ ​អ្នកញៀន​កាហ្វេ​អ៊ីនអាច​ ​ធ្វើ​ឱ្យ​​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ធ្វើឱ្យ​ខ្លាញ់​នៅក្នុង​ឈាម​កើនឡើង​ដែរ ដែលជា​លទ្ធផល​ធ្វើឱ្យ​ក្រពះ​ផលិត​អាស៊ីត​ចេញមក​បន្ថែម ធ្វើឱ្យ​ងាយ​កើត​ដំបៅ​ក្នុង​ក្រពះ​ខ្លាំង​ជាង​មនុស្ស​ប្រក្រតី។

ចំណែក​ផលប៉ះពាល់​ដែល​កើត​នៅលើ​មនុស្ស​ស្រី​វិញ កាហ្វេ​អ៊ី​ន​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​ងាយ​កើត “ដុំ​គីស” ជាង​មនុស្ស​ស្រីធម្មតា និង​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក ឬ​ដុះ​សាច់​នៅក្នុង​សុដន់​ទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ ប្រសិទ្ធិភាពព្យាបាលជំងឺបង្កប់ក្នុងសន្លឹក ជីរត្រចៀកជ្រូក

ចុចអាន៖​ ទង្វើ ៣ យ៉ាងបំផ្លាញសមត្ថភាពខួរក្បាល មិនមែនមកពីវ័យទេ