​កីឡាការិនី Osaka ក្លាយជា​អត្ត​ព​លិ​ក​នារី​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក

​កីឡាការិនី​វាយ​តឺ​ន្នី​ស Naomi Osaka របស់​ជប៉ុន បាន​ហក់​ឡើង​ពីលើ​កីឡាការិនី Serena Williams ក្នុងនាម​ជា​អត្ត​ព​លិ​ក​នារី​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ជាមួយនឹង​ទឹកប្រាក់ ៣៧.៤​លាន​ដុល្លារ ដែល​រកបាន​ពី​ប្រាក់រង្វាន់ និង​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទស្ស​នាវ​ដ្តី Forbes​។

​ចំនួន​ទឹកប្រាក់​សរុប​របស់​ជើងឯក Grand Slam២​សម័យកាល​វ័យ​២២​ឆ្នាំ​ម្នាក់នេះ គឺជា​ចំនួន​ទឹកប្រាក់​ច្រើន​បំផុត​មិន​ធ្លាប់​ដែល​រកបាន​ដោយ​អត្ត​ព​លិ​ក​នារី ក្នុង​រយៈពេល​១២​ខែ។

នាង​រកបាន​ប្រាក់​១.៤​លាន​ដុល្លារ​ច្រើនជាង​កីឡាការិនី​អាមេរិក Williams ដែល​បាន​ឈរ​នៅលើ​កំពូល​តារាង​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ។

ដោយឡែក កីឡាការិនី​រុស្ស៊ី Maria Sharapova ធ្លាប់​គ្រប់គ្រង​ការរកបាន​ប្រាក់ចំណូល​ច្រើន​បំផុត​ជាប់​កំណត់ត្រា​ក្នុង​រយៈពេល​១២​ខែ សម្រាប់​អត្ត​ព​លិ​ក​នារី ពេលដែល​នាង​រកបាន​ប្រាក់ចំណូល​២៩.៧​លាន​ដុល្លារ ​កាលពី​ឆ្នាំ​២០១៥។

ក្រុមកីឡា​ការិនី​វាយ​តឺ​ន្នី​ស តែងតែ​ក្តោប​ក្តាប់​តារាង​អត្ត​ព​លិ​ក​នារី​របស់​ទស្សនា​វ​ដ្តី Forbes​ចាប់តាំងពី​ឆ្នាំ​១៩៩០​រហូតមក ក្នុងនោះ​កីឡាការិនី Williams ឬ Sharapova បាន​ដឹកមុខ​គេ​រហូត​ចាប់តាំងពី​ឆ្នាំ​២០០៤។

កីឡាការិនី Osaka ចាប់ផ្តើម​ល្បី​សុះសាយ​យ៉ាងខ្លាំង ពេលដែល​នាង​យកឈ្នះ​កីឡាការិនី Williams នៅ​វគ្គ​ផ្តាច់ព្រ័ត្រ U.S. Open 2018 ដែលជា​ការប្រកួត​ដ៏​ចម្រូងចម្រាស់​មួយ ជា​កន្លែង​ដែល​កីឡាការិនី Williams បាន​បំពាន​លើ​លក្ខន្តិកៈ​៣​លើក​របស់​អាជ្ញាកណ្តាល៕
សា​រ៉ាត់

FILE PHOTO: Tennis – Australian Open – Women’s Singles Final – Melbourne Park, Melbourne, Australia, January 26, 2019. Japan’s Naomi Osaka kisses her trophy after winning her match against Czech Republic’s Petra Kvitova. REUTERS/Kim Kyung-Hoon/File Photo



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114