BREAKING NEWS
Search

​ក្រសួង​បរិស្ថាន​​ ៖ ​​គុណភាព​​ខ្យល់​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​បារម្ភ ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​​

តាមរយៈ​បណ្តាញសង្គម​ហ្វេសបុក​ផ្លូវ​ ក្រសួង​បរិស្ថាន​​បាន​សរសេរមុននេះ​​​ថា​ យោងតាមលទ្ធផលនៃការ​អង្កេតតាមដានគុណ​ភាពខ្យល់​ពីស្ថានីយ​ត្រួត​​ពិនិត្យ​គុណភាពខ្យ​ល់ ​ដែល​ក្រសួងបរិស្ថាន​បាន​ដំឡើង​នៅតាមបណ្តារាជធានី ខេត្តទូទាំង​ប្រទេសបាន​​បង្ហាញថា ស្ថានភាពភាព​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត​​និចល PM10 និង PM2.5 មាន​ការ​​កើន​ឡើង​​លើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាព​ប្រជាពល​រដ្ឋ។

ប្រភព​និង​សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ​កើន​ឡើង​នេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់​ប្រេងម៉ាស៊ូតនិងពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យ​ឃើញ​នូវបញ្ហា​បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅ​តាមរាជធានី ខេត្ត ក្រសួងបរិស្ថាន​សូមណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ត្រូវសហការជាមួយ​រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍នូវវិធានការ​មួយចំនួន​ដូចខាងក្រោម៖