BREAKING NEWS
Search

​ក្លោង​ទ្វារ​​រមណីយដ្ឋាន​ទន្លេ​បាទី​ ត្រូវ​រថយន្ត​កុងតឺន័រ​ធំ​កៀរ​បណ្ដាលឲ្យ​​ដួល​បាក់​រលំ​ ខណៈពេល​ព្យាយាម​បើកជ្រៀតចូល

តាកែវ ៖ រថយន្ត​កុង​តឺ​ន័រ​ដ៏​ធំ​មួយ​ បាន​ខំព្យាយាម​បើក​ជ្រៀត​ចូល​ ​ក្លោងទ្វារ​រមណីយដ្ឋាន​ទន្លេបាទី​ បណ្ដាលឲ្យ​កោស​ក្លោង​ទ្វារ​ផ្នែក​ខាង​លើ​ ហើយ​កៀរ​រលំ​បាក់​តែម្ដង។

ហេតុការណ៍​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅចំណុច​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទន្លេបាទី​។

បើតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ​ក្លោង​ទ្វារ​ចំណាស់​ខាងលើ​នេះ​ បាក់ដួលរលំ​ ​ដោយសារតែ​ តៃកុង​រថយន្ត​កុងតឺន័រ​ព្យាយាម ខំ​បើក​លូន​ចូល​តាម​ប្រឡោះ​ក្លោងទ្វារ​រមណីយដ្ឋាន​ទន្លេបាទី​ទើប​បណ្ដាល​ឲ្យ​ទើស​ផ្នែក​ខាងលើ​ហើយ​កៀរ​រលំ​បាក់​តែម្ដង​។ ប្រភព​ដដែល​បានឲ្យដឹងថា ហេតុការណ៍​នេះក៏​មិន​បង្ក​ឲ្យ​មាន​នរណាម្នាក់រ​ង​គ្រោះ​ទេ។

ប្រ​ជាពលរដ្ឋ​ដែលឃើញ​ហេតុការណ៍​​ឲ្យដឹង​ថា ពិតជា​សោកស្តាយ​នូវ​សម្បត្តិ​ក្លោងទ្វារ​ដែលមាន​អាយុកាល​ដ៏​ចំណាស់​មួយ​នេះ​យ៉ាង​ខ្លាំង​។ នៅ​ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់​រថយន្ដ​បង្ក​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ៕

តៃកុង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ទោះបី​ដឹងថា​រថយន្ត​របស់ខ្លួន​ធំ​ហើយ​វែង​ខ្ពស់​ទៀត​នៅតែ​ខំ​បើក​លូន​ចូល​តាម​ប្រឡោះ​ក្លោងទ្វារ​រមណីយដ្ឋាន​ទន្លេបាទី​បណ្ដាលឱ្យ​ទើស​ផ្នែក​ខាងលើ​ហើយ​កៀរ​រលំ​បាក់​តែម្ដង នេះ​បើ​យោងទៅតាម​ការ​ឡាយ​វីដេអូ​របស់​មហាជន​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​នៅមុននេះ​បន្តិច នៅ​ល្ងាច​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២០ ដោយបាន​លើកឡើងថា ក្លោងទ្វារ​ដ៏​ចំណាស់​១ ផ្លូវ​ចូលទៅ​រមណីយដ្ឋាន​ទន្លេបាទី ត្រូវបាន​ដួល​បាក់រ​លំហើយ ក្រោយ​មាន​រថយន្ត​កុងតឺន័រ បើក​ចូល​ខ្លោងទ្វារ នេះហើយ​ទើស​ផ្នែក​ខាងលើ ព្រោះ​រថយន្ត​ខ្ពស់​ពេក​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tevy Tevy ដែល​បានធ្វើការ Live នៅ​កន្លែងកើតហេតុ​ផ្ទាល់ ដោយបាន​លើកឡើង​ដោយបាន​នូវ​សម្តែង​អារម្មណ៍​សោកស្តាយ​បំផុត​។​
​ហេតុការណ៍​នេះ មិនមាន​នរណាម្នាក់រ​ង​គ្រោះ​ទេ ព្រោះ​អ្នកបើកប​រថយន្ត​កុងតឺន័រ អោន​ទាន់ពេលវេលា ប៉ុន្តែ​យ៉ាងណា មហាជន​ពិតជា​ស្តាយ​នៅ​សម្បត្តិ​ក្លោងទ្វារ​ដែលមាន​អាយុកាល​ដ៏​ចំណាស់​មួយ​នេះ​យ៉ាងខ្លាំង តែ​យ៉ាងណា​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់​រថយន្ដ​បង្ក​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ហើយ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114