​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និងរថយន្ត ស្លាប់នៅខេត្តកំពង់ធំ
BREAKING NEWS
Search

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និងរថយន្ត ស្លាប់នៅខេត្តកំពង់ធំ

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏ កេីតឡេីងរវាងរថយន្ត បុកជាមួយរថយន្ត ស្ថិតនៅក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅទីតាំងមុខ  ទួលព្រះធាតុ។
ព័ត៌​មាន​បឋមពីកន្លែង​កើត​ហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលេី បានកើតឡើងរវាងរថយន្តកាមរី ពាក់ស្លាកលេខ ភ្នំពេញ 2R 8565 និង​រថយន្ត​កាមរី ពាក់ស្លាកលេខ ភ្នំពេញ 2T 4927  ដែលអោយមានស្ត្រីម្នាក់ស្លាប់ នៅនឹងកន្លែងកេីតហេតុ និងស្លាប់ពេលដឹកទៅដល់នៅមន្ទីពេទ្យ  ព្រមទាំង​រងរបួសធ្ងន់ ដោយក្នុង​នោះក៏មានប្តី​ប្រពន្ធ​ និងកូនពីរនាក់ ផងដែរ។ បច្ចុប្បន្ន អ្នករងរបួសកំពុងសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ធំ។