BREAKING NEWS
Search

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​រត់​គេច​ខ្លួន​ពី​សមត្ថកិច្ច​ បញ្ជូន​ទៅ​តុលាការ

រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មក​វិញ ​ ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​យ៉ាងសកម្ម​ ក្នុងនោះ​ដោយមាន​ការ​សម្រប​សម្រួល​ពី​ លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​រតនគិរី​។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ប៉ុន រុន​ និង​ ភូ​ញ ភា​រុន​(​ហៅ ស្វិត​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី មុខរបរ ​និង​ទីលំនៅ​មិន​ពិតប្រាកដ បាន​រត់គេចខ្លួន​ពេល​កម្លាំង​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​ដឹក​បញ្ជូន​ទៅកាន់​តុលាការ​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បា​ន​ដកហូត​សម្ភារៈ ម៉ូតូ វី​វ៉ា ចំនួន​១​គ្រឿង ពណ៌​ខ្មៅ លាយ​ក្រហម​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ ដើម្បី​រង់ចាំ​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី មក​ទទួល​យក​ទៅ​អនុវត្ត​នីតិវិធី​បន្ត​៕
អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

សូមចុចអាន ៖ ក្មេងប្រុស ស្រី ២នាក់ស៊ីឈ្នួល ដាំដំឡូងឲ្យអ្នកជិតខាងមេឃកំពុងភ្លៀងរកកន្លែងជ្រកមិនទាន់ត្រូវរន្ទះបាញ់ម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខេត្តបន្ទាយមានជ័យ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114