BREAKING NEWS
Search

​ឃាត់ខ្លួន​មនុស្ស​០៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​នៅ​ផ្ទះ​ជួល​មួយ​កន្លែង ​ក្នុង​ក្រុង​សៀមរាប​

សៀមរាប​ ៖ ឃាត់ខ្លួន​មនុស្ស​០៦​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ផ្ទះជួល​មួយ​កន្លែង ​ក្នុង​ក្រុង​សៀមរាប។

កាលពី​ថ្ងៃអាទិត្យ ៣​កើត ខែ​ជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤​ ខែ​ឧសភា ​ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​រក្សា​ទុក ​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ផ្ទះ​ជួល​មួយកន្លែង​ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្ត​សៀមរាប។

ក្នុងនោះ ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​០៦​នាក់ ​ស្រី​០១​នាក់​ ៖ (​ជនជាតិ​វៀតណាម​០៤​នាក់ ប្រុស​៣​នាក់ ស្រី​០១​នាក់​) ជនជាតិខ្មែរ​ចំនួន​០២​នាក់ (​ប្រុស)​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួម​មាន​ ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤​កញ្ចប់ ស្មើនឹង​ទម្ងន់​២,៩​ក្រាម ថ្លឹង​ទាំង​សំបក ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង ទូរសព្ទ​ដៃ​ចំនួន​០៥​គ្រឿង ឧបករណ៍​ប្រើប្រាស់ និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

​ជនសង្ស័យ​ទាំង​០៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០៕
អត្ថបទ ៖ នាងតូច

សូមចុចអាន ៖ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114