ព័ត៍មានទាន់​ហេតុការណ៏
Search

​ទីបំផុត អ្នក​នាង​ឱក សុគន្ធកញ្ញា បង្ហាញមុខ​កូន​ប្រុស​លើក​ដំបូងជា​សាធារណៈ​

ភ្នំពេញ ៖ ​ក្រោយ​មហាជន​មាន​​ការ​ងឿងឆ្ងល់​ថា ហេតុអ្វី​អ្នក​នាង​ឱក សុគន្ធកញ្ញា សម្រាលកូន​ហើយ​ មិន​បង្ហាញ​មុខ​កូន​ជា​សាធារណៈ​ ស្រាប់​តែ​វេលាម៉ោង៨និង១៦នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកនាង​បាន​បង្ហាញមុខ​កូន​ជា​លើក​ដំបូង​ក្នុង​ផេកផ្លូវ​ការ​របស់​អ្នក​នាង​ ហើយ​ព្រម​ទាំង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ថ្ងៃ​ខែ​ឆ្នាំ និង​ពេល​វេលា​ដែល​អ្នក​នាង​សម្រាល ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ មាន​ចម្ងល់​ទៀត។

ក្នុង​ផេក របស់​អ្នក​នាង ដដែល​បាន​សរសេរ​រៀបរាប់​ យ៉ាង​ដូច្នេះ​ថា “ឆ្លងកាត់​ពេលវេលា​ដ៏​វែង អារម្មណ៍​នៃ​ការ​រង់​ចាំ ការ​ព្រួយបារម្ភ និង​រូបភាព​ពិត​នៃ​ការ​បង្កើត​កូន​ដ៏​លំបាក​របស់​ម្តាយ​គ្រប់រូប ទីបំផុត​អារម្មណ៍​ជា​ឪពុកម្តាយ​ដ៏​ពិតប្រាកដ​បាន​មក​ដល់។ នៅ​ពេល​នេះ ស្វាគមន៍ Charlie មកកាន់​ពិភពលោក​ដ៏​ស្រស់​ស្អាត​។ Mommy និង Charlie មាន​សុវត្ថិភាព មាន​សុខ​ភាពល្អ។ អរគុណ​ចំពោះ​ការបារម្ភ និង​ពាក្យ​ជូនពរ របស់​អ៊ុំ​ពូ​មីង​បងប្អូន​ទាំងអស់​គ្នា​.. ថ្ងៃទី11-11-2019 ម៉ោង 01:31pm ទម្ងន់ 3.75kg “។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹង​ថ្ងៃទី២ នៃ​ព្រះរាជ​ពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ​ អ្នកនាង​ឱក សុគន្ធកញ្ញា បាន​សម្រាល​កូន​ប្រុស​ នៅ​ក្នុង​មន្ទីរពេទ្យ​ Bumrungrad ក្នុង​ប្រទេស​ថៃ ប្រកបដោយ​សុខ​សុវត្ថិភាព ធ្វើឲ្យ​លោក​អ៊ឹង សុខលី​ ជាស្វាមី​ ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​ប្អូន​ប្រុស​បង្កើត​របស់លោក អ៊ឹង ឆៃងួន ម្ចាស់​ផលិត​កម្មហង្សមាស​ និង​ក្រុមគ្រួសារ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​វត្ត​មាន​កូន​ដំបូង​របស់​អ្នក​នាង៕
​កម្ពុជាថ្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114