BREAKING NEWS
Search

​បង្ក្រាប​គ្រឿងញៀន​ជិត​២​គីឡូក្រាម ជាមួយ​កញ្ឆា​ក្រៀម​០២​បេ និង​មនុស្ស​២​នាក់ ​

តាកែវ ៖ នគរបាល ចុះ​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​ពីរ​ទីតាំង រួច​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ និង​គ្រឿង​ញៀន​ជិត​២​គីឡូក្រាម ជា​មួយ​កញ្ឆា​ក្រៀម​​០២​បេ។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ត្រង់​ចំណុច មូលដ្ឋាន​ស្រុក​អង្គរ​បូរី និង​ស្រុក​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ។

កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ និង​មានការ​សម្រប​សម្រួល​នីតិវិធី​ពី ​លោក សឿន មុន្នី​រ័ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ បាន​ចុះទៅ​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​ពីរ​ទីតាំង រួច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ និង​គ្រឿងញៀន​ជិត​២​គីឡូក្រាម ជាមួយ​កញ្ឆា​ក្រៀម​០២​បេ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួមមាន ៖
១-ឈ្មោះ ឈុន សុមេធា ភេទ​ប្រុស មុខរបរ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ (​ដែល​មាន​ឋានន្តរសក្ដិ វរសេនីយ៍​ត្រី ឋានៈ​ជា​នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​) រស់នៅ​ក្នុង​ភូមិ​កំពង់​ហ្លួង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ។
២-ឈ្មោះ កេ​ន ចាន់​រី ភេទ​ស្រី មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុង​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។​

​ចំពោះ​វត្ថុ​តាង​ដក​ហូត​បាន​រួមមាន ៖ អាវុធ​ខ្លី​ចំនួន​០២​ដើម (​ប្រើ​ហ្គាស​) ,ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង ,គ្រឿងញៀន​ជិត០២​គីឡូ ,រុក្ខជាតិ​ញៀន​(​កញ្ឆា​)​ក្រៀម​០២​បេ ,ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​​០១​គ្រឿង ,ស្លាក​លេខ​ម៉ូតូ​០៣​ស្លាក និង​ កាត​គ្រី​ម៉ូតូ​ចំនួន​០២​សន្លឹក។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងពីរ​នាក់ រួមជាមួយ​វត្ថុតាង​ ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ក្រសួងមហាផ្ទៃ នាំ​ខ្លួន​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ ជិះម៉ូតូមេីលមុខឌឺដង ដាក់គ្នាភាគីម្ខាងដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់ ផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញទាំងយប់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114