​បទល្មើស​គ្រឿងញៀន​ថ្ងៃទី៣ ខែមិថុនា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦១​នាក់ ដកហូត​ថ្នាំញៀន​៨២,៥១​ក្រាម​និង​១០៨​កញ្ចប់​តូច​
BREAKING NEWS
Search

​បទល្មើស​គ្រឿងញៀន​ថ្ងៃទី៣ ខែមិថុនា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦១​នាក់ ដកហូត​ថ្នាំញៀន​៨២,៥១​ក្រាម​និង​១០៨​កញ្ចប់​តូច​

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦១​នាក់​(​ស្រី​២​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៣៤​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​០៣ ខែមិថុនា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦១​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣៣​នាក់ និង​ប្រើប្រាស់ ២៨​នាក់។

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃទី​០៣ ខែមិថុនា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៨២,៥១​ក្រាម និង​១០៨​កញ្ចប់​តូច និង​កេ​តា​មីន​=៨​គ្រាប់។

​លទ្ធផល​ខាងលើ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប ៖
​នគរបាល : ១០​អង្គភាព​

១ / បន្ទាយមានជ័យ​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ១,១៤​ក្រាម​។
២ / បាត់ដំបង​៖ ប្រើប្រាស់ ៦​ករណី ឃាត់ ៨​នាក់​។​
៣ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១,៦៦​ក្រាម​។​
៤ / កំពត​៖ ជួញដូរ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៥៧,០៩​ក្រាម​។​
៥ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥​កញ្ចប់​តូច​។​

៦ / កោះកុង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,០៥​ក្រាម និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​
៧ / ព្រៃវែង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ២៣​កញ្ចប់​តូច​។
៨ / រត​នះ​គី​រី​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៧​កញ្ចប់​តូច​។
៩ / សៀមរាប​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​
១០ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៥​ករណី ឃាត់ ៩​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ១៦​កញ្ចប់​តូច​។

កងរាជអាវុធហត្ថ : ៤​អង្គភាព
១ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥២​កញ្ចប់​តូច និង​កេ​តា​មីន ៨​គ្រាប់​។
២ / ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច។
៣ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ២២,៥៧​ក្រាម​។
៤ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច។

គួររំលឹក​ផង​ដែរ​ថា លទ្ធផលបង្ក្រាប​គ្រឿងញៀន​ កាលពី​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ឃាត់ខ្លួន​ជនសង្ស័យ​៧៨​នាក់ ដកហូត​ថ្នាំញៀន​៣១៧,២៦​ក្រាម​និង​១៤​កញ្ចប់​តូច​៕
នាគព័ន្ធ
ប្រភព អគ្គស្នងការនគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114