BREAKING NEWS
Search

​បន្ទាន់​! អាជ្ញាធរ​កំពុង​សម្រួល​ការ​ធ្វើ​ដំណើរ​អ្នក​ទេសចរណ៍​ជាង​១ពាន់​នាក់​ ដែល​ជាប់​គាំង​នៅ​កោះរ៉ុង

ភ្នំពេញ ៖ ដូច​ការ​គ្រោង​ទុក នៅ​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃទី២០ ខែកញ្ញានេះ អាជ្ញាធរ​ក្រុង​កោះរ៉ុង​បាន​អនុញ្ញាត​ក៏​ដូច​ជា​រៀប​ចំ​សម្រួល​ការ​ធ្វើ​ដំណើរ​ដល់​ក្រុម​អ្នកទេសចរណ៌ជាង១ពាន់នាក់ ដែល​ជាប់​គាំង​នៅ​លើ​ដែន​ដី​កោះរ៉ុង​អស់​ជា​ច្រើន​ថ្ងៃ​កន្លង​មក​នេះ​មក​កាន់​ខេត្ត​ព្រះសីហនុ​វិញ។

​ក្រៅ​ពី​អូប័រ​ឯកជន​ដែល​មកយក​ភ្ញៀវ​បាន​១៦នាក់ នៅ​មាន​ក្រុម​ទូក​អូប័រ​ល្បឿនលឿន​របស់​ក្រុម​ហ៊ុន​ឯកជន​ជាច្រើនទៀត ដើម្បីជួយសម្រួល​ចរាចរណ៍ដល់អ្នកជាប់គាំងនៅកោះរ៉ុង។

ក្នុង​នោះ​ផង​ដែរ ក្រុម​ទូក​អូប័រ​ដែល​ដឹក​អ្នក​ដំណើរ​ដឹក​បាន​ ២ជើង​ហើយ ដោយ​ជើងទី១ បានចំនួន១៦ និង​ជើង​ទី២ដឹក​បាន​ចំនួន​៤៥នាក់ ស្រី២៣នាក់ សរុបទាំង២ជើង​បានចំនួន​៦១នាក់។​

ចំណែក​អាកាសធាតុ​មក​ដល់​ម៉ោង​១០និង៥០នាទី​នេះ នៅ​ក្រុង​កោះ​រ៉ុង​ មានសភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ពោល​គឺ​មិនមាន​ភ្លៀង​ធ្លាក់​ដូច​សព្វមួយ​ដង​ឡើយ​គ្រាន់​តែ​ស្រទំ​តែប៉ុណ្ណោះ​៕
ស៊ុយចាន់ធា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114