​រដូវ​កាល​បាល់ឱប Super League របស់​អង់គ្លេស​អាច​នឹង​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ​នៅ​ខែសីហា​ខាងមុខ

រដូវ​កាល​បាល់ឱប Super League​របស់​ចក្រភព​អង់គ្លេស សង្ឃឹមថានឹង​អាច​ចាប់ផ្តើម​ឡើងវិញ​នៅក្នុង​ខែសីហា​ខាងមុខ ក្នុងនោះ​ក្រុមមន្ត្រី ចង់​ស្វាគមន៍​ក្រុម​អ្នកគាំទ្រ​ឲ្យ​វិលត្រឡប់​មករក​ការប្រកួត​វិញ​លឿន​បំផុត​ក្នុង​ខែតុលា។

​ក្របខណ្ឌ​បាល់ឱប Super League ដែល​ក្លិប​១០​ក្នុងចំណោម​ក្លិប​១២ មាន​មូលដ្ឋាន​នៅ​អង់គ្លេស​នោះ ត្រូវបាន​ផ្អាក​ការប្រកួត​កាលពី​ខែមីនា​កន្លងទៅ ដែលជា​ផ្នែក​មួយ​នៃ​ការបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ។

​ការវិល​ត្រឡប់មកវិញ​ស្នើសុំ​នូវ​កាលបរិច្ឆេត​ថ្ងៃទី​១៦ ខែសីហា គឺ​ចាំបាច់​ខ្លាំងណាស់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​មក​នៅ​កម្រិត​អប្បរ​មា​ជាមួយ​ម្ចាស់​សិទ្ធិ​ផ្សាយ​ការប្រកួត គឺ​ទូរទស្សន៍ Sky Sports ។​
​ប៉ុន្តែ​ក្រុម League​បាល់ឱប​ពឹង​ផ្អែកលើ​ក្រុម​អ្នកគាំទ្រ​ជាង​បាល់ទាត់​អង់គ្លេស ដែលមាន​គម្រោង​លេង​ការប្រកួត​នៅក្នុង​ពហុ​កីឡដ្ឋាន​បិទទ្វារ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស AP​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ថ្ងៃទី​១ ខែតុលា ត្រូវបាន​គេ​ចាត់ទុកថា​ជា​កាលបរិច្ឆេត​លឿន​បំផុត​សម្រាប់​ការវិល​ត្រឡប់មកវិញ​របស់​ក្រុម​អ្នកគាំទ្រ ថ្វីត្បិតតែ​លទ្ធភាព​មួយ​នេះ អាស្រ័យ​លើ​ការណែនាំ​សុខភាព​របស់​រដ្ឋាភិបាល​អង់គ្លេស​ក៏ដោយ ។​

លោក Robert Elstone គឺជា​ប្រធាន​ប្រតិបត្តិ Super League បាន​និយាយ​នៅក្នុង​លិខិត​ដោយ​បើកចំហរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ន​យើង​ស្ថិតនៅក្នុង​ដំណាក់កាល​មួយ ជា​កន្លែង​ដែល​យើង​មាន​គំរូ​៣ ដើម្បី​ឲ្យ​រដូវ​កាល​ចាប់ផ្តើម​ឡើងវិញ​នៅ​ពាក់កណ្តាល​ខែសីហា ខាងមុខ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114